ពីនេះ ពីនោះ
«​យីហោ​»​មិនមែនជា​ពាក្យ​ខ្មែរ​នោះទេ តែ​ជា​ពាក្យ​កម្ចី​ពី​ចិន​
08, Aug 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​យីហោ​» ជា​ពាក្យ​ដែល​ពលរដ្ឋ​ខ្មែរ​និយម​ហៅ​ម្យ៉ាង​ទៀតថា​ជា​ភាសា​អង់គ្លេស Brand នោះ គឺ​មិនមែនជា​ពាក្យ​ខ្មែរ​នោះទេ វា​ជា​ពាក្យ​កម្ចី​ពី​ចិន ដែល​មានន័យថា គ្រឿង​សម្គាល់ នាម​ដែល​តាំង​ជា​សម្គាល់​របស់​ឈ្មួញ កេរ្តិ៍ឈ្មោះ​ក្នុងការ​ជួញ​។  នេះ​បើតាម​ការពន្យល់​នៅក្នុង​វចនានុក្រម​ខ្មែរ​។​

 
​គេ​ប្រើ​«​យីហោ​» ចង់​បញ្ជាក់​ពី​ឈ្មោះ កន្លែង ដែល​ម្ចាស់​អាជីវកម្ម​ចង់បង្ហាញ​ពី​អា​ជី​កម្ម​របស់ខ្លួន​។ សម្រាប់ ពាក្យ Brand ក៏​មានន័យថា យីហោ ឬ​ម៉ាក​ផងដែរ គ្រាន់តែ​ពាក្យ​នេះ​ជា​ពាក្យ​បង្ហាញ​ពី​ភាពទាន់សម័យ​ដែល​បុគ្គល​ណា​ម្នាក់​ចង់បង្ហាញ​ពី​ម៉ាក របស់​អ្វីំ​មួយ​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com