ជាតិ
​ខេត្ត​ជាប់​វៀតណាម ពិសេស​ក្រចេះ និង​ត្បូងឃ្មុំ អាច​រង​ជំនន់​ទឹក​ភ្លៀងគិតដល់​ថ្ងៃទី​១០ ខែសីហា​
08, Aug 2019 , 8:29 am        
រូបភាព
​ដោយ​៖ សុវណ្ណ ស្រី​ពេជ្រ 
 
​ភ្នំពេញ​៖ បណ្ដា​ខេត្ត​ជាប់​ព្រំប្រទល់​វៀតណាម នឹងមាន​បរិមាណ​ភ្លៀង​នឹង​កើនឡើង​ខ្លាំង ជាពិសេស​ខេត្តក្រចេះ និង​ត្បូងឃ្មុំ ដែល​អាច​បង្កឱ្យមាន​ជា​ជំនន់​ទឹកភ្លៀង​។ នេះ​បើតាម​សេចក្តីជូនដំណឹង​បន្ថែម​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៧ សីហា ដែល​បញ្ជាក់ទៀតថា ភ្លៀង​នៅ​បន្ត​ធ្លាក់​ដដែល គ្រាន់តែ​នៅ​តំបន់​មាត់សមុទ្រ ភ្លៀង ខ្យល់​នៅតែ​បន្ត​កើតមាន និង​ស្ថិតក្នុង​ប្រុងប្រយ័ត្ន​។ ចំណែក​កម្លាំង​ខ្យល់​នៅតែមាន​កម្លាំង​ខ្លាំង ក្នុង​ល្បឿន​២០​ម៉ែត្រ ក្នុង​មួយ​វិនាទី​។​

 
​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៧ សីហា បានចេញ​សេចក្តីជូនដំណឹង​បន្ថែម ចាប់ពី​ថ្ងៃទី​៧ ដល់​១០ សីហា ស្ថានភាព​ក្នុង​តំបន់​មានការ​ផ្លាស់ប្តូរ​យ៉ាង​លឿន ស្ទើរ​មិន​ធ្លាប់​ជួបប្រទះ​កន្លងមក​។  បើតាម​ក្រសួង​ធនធានទឹក ការផ្លាស់ប្តូរ​លឿន​នោះ គឺ​នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងកើត​ហ្វីលីពីន មាន​កើត​ព្យុះ​ដល់​ទៅ ៣ ស្ថិតក្នុង​កន្សោម​នៃ​ប្រព័ន្ធ​តែមួយ ហើយ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​លាតសន្ធឹង​លើ​ប្រទេស ឡាវ និង​វៀតណាម ដែល​នៅ​ខាងចុង​កន្លងមក ភ្ជាប់​នឹង​សម្ពាធ​ទាប​(LOW)​បច្ចុប្បន្ន បាន​ប្លែងខ្លួន​ទៅជា​វិ​សម្ពាធ សកម្ម  ហើយក៏​ត្រូវបាន​អូសទាញ​ដោយ ប្រព័ន្ធ​ព្យុះ​ទាំង​៣ ដែល​កើតមាន​នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងកើត​ហ្វីលីពីន​នោះ​។ 
 
​បើតាម​ក្រសួង​ធនធានទឹក បាតុភូត​នេះ ធ្វើ​ឲ្យ​កម្ពុជា នៅតែមាន​ភ្លៀង​ធ្លាក់​ដដែល  គ្រាន់តែ​នៅ​តំបន់​មាត់សមុទ្រ ភ្លៀង ខ្យល់​នៅតែ​បន្ត​កើតមាន និង​ស្ថិតក្នុង​ប្រុងប្រយ័ត្ន​។ ចំណែកឯ​បណ្ដា​ខេត្ត​ជាប់​ព្រំប្រទល់​វៀតណាម នឹងមាន​បរិមាណ​ភ្លៀង​នឹង​កើនឡើង​ខ្លាំង ជាពិសេស​ខេត្តក្រចេះ និង​ត្បូងឃ្មុំ ដែល​អាច​បង្កឱ្យមាន​ជា​ជំនន់​ទឹកភ្លៀង​។ នេះ​បើតាម​សេចក្តីជូនដំណឹង​បន្ថែម​របស់​ក្រសួង​ធនធានទឹក​ដដែល ដោយបាន​បន្តទៀតថា កម្លាំង​ខ្យល់​នៅតែមាន​កម្លាំង​ខ្លាំង ក្នុង​ល្បឿន​២០​ម៉ែត្រ ក្នុង​មួយ​វិនាទី​៕
 

Tag:
 អាកាសធាតុ​
  ជំនន់​ទឹកភ្លៀង​
 ​ភ្លៀង​
 ​ព្យុះ​
© រក្សាសិទ្ធិដោយ thmeythmey.com