អត្ថបទពាណិជ្ជកម្ម
ក្រមហ៊ុន ប៊្លូ អូសិន គ្រុប ឯ.ក ជាក្រុមហ៊ុនចែកចាយផ្ដាច់មុខប្រេងម៉ាស៊ីន Shell ប្រចាំកម្ពុជា
08, Aug 2019 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
រាជធានីភ្នំពេញ – ទាំងក្រុមហ៊ុន និងប្រជាជនកម្ពុជាកំពុងខាតបង់ប្រាក់រាប់លានដុល្លារ ទៅលើការប្រើប្រាស់គ្រឿងបរិក្ខារ និង ប្រេងម៉ាស៊ីនយានយន្តដែលគ្មានប្រសិទ្ធភាព។ លើសពីការសន្សំសំចៃ ការប្រើប្រាស់ប្រេងម៉ាស៊ីនដែលមានគុណភាពអាចជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
 
ស្របតាមប្រសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រសិនបើគ្មានវិធានការទប់ស្កាត់ ព្រមទាំងការអនុវត្ត នូវកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោកទេនោះ ព្រះរាជាណាចក្រកម្ពុជានឹងមានករណីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រហូតដល់ប្រមាណ  ៣,២០០ករណីនៅឆ្នាំក្រោយនេះ។ 
 
ដោយសារមូលហេតុនេះហើយទើបក្រុមហ៊ុន ប៊្លូ អូសិន គ្រុប ឯ.ក ដែលមានលោកឧកញ៉ា ង៉ូវ លាងហួត ជាប្រធាន បាននាំចូលប្រេងម៉ាស៊ីន Shell មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជាប្រេងម៉ាស៊ីន Shell កំពុងមានវត្តមាននៅក្នុងបណ្ដាប្រទេសជាង ១០០ នៅជុំវិញពិភពលោក ដែលជាប្រេងម៉ាស៊ីនជាប់ចំណាត់ថ្នាក់លេខ ១ នៅទូទាំងពិភពលោកអស់រយៈពេល ១២ ឆ្នាំជាប់ៗគ្នា (យោងតាម Kline ២០១៨)។ សមិទ្ធផលជាច្រើនរបស់ប្រេងម៉ាស៊ីននេះ ត្រូវបានប្រើប្រាស់ដោយអតិថិជនដែលជាអ្នកប្រើប្រាស់យានយន្តទូទៅ ទាំងវិស័យដឹកជញ្ជូនធុនធ្ងន់ វិស័យរ៉ែ វិស័យផលិតអគ្គិសនី វិស័យវិស្វកម្ម និងនាវាសមុទ្រទូទៅផងដែរ។

 
ក្រុមហ៊ុន Shell បានវិនិយោគទឹកប្រាក់ចំនួនមួយពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំទៅលើការស្រាវជ្រាវ និង ការអភិវឌ្ឍ ដែលជាចំនួនទឹកប្រាក់ខ្ពស់ជាងគេនៅក្នុងវិស័យនេះ។ ហេតុដូច្នេះអតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាពិតជាអាចជឿទុកចិត្តបានថា ក្រុមហ៊ុន Shell ជាមួយនឹងដៃគូរបស់យើងនឹងផ្ដល់នូវប្រេងម៉ាស៊ីនដែលមានទាំងគុណភាព និង គុណតម្លៃខ្ពស់ទៀតផង។ ប្រេងម៉ាស៊ីន Shell ត្រូវបានជ្រើសរើសដោយ រោងចក្រផលិតរថយន្តលំដាប់កំពូលមានដូចជា Ferrari និង BMW ក្នុងការប្រើប្រាស់។ 
 
លោក Changwoo Lee ជានាយកចាត់ការទូទៅនៃក្រុមហ៊ុនចែកចាយប្រេងម៉ាស៊ីន Shell (Lubricants Macro Distributor) ប្រចាំព្រះរាជាណាចក្រកម្ពុជាជឿជាក់ថា ទីផ្សារដ៏ជោគជ័យនៃប្រេងម៉ាស៊ីន Shell នឹងបញ្ជាក់ជាថ្មីអំពីកំណើនសេដ្ឋកិច្ចដែលព្រះរាជាណាចក្រកម្ពុជាកំពុងទទួលបាន។ ជាងនេះទៅទៀត ការអះអាងនេះនឹងធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជិតខាងក្នុងតំបន់អាស៊ានកាន់តែមានភាពរឹងមាំថែមទៀត៕
 

Tag:
 blueoceangroup
© រក្សាសិទ្ធិដោយ thmeythmey.com