កីឡាអន្តរជាតិ
អន្តរជាតិ
Deadline Day៖ Arsenal ចាំ​ទទួល Luiz និង Tierney ឯ Dybala និង Sessegnon ត្រៀម​ចូល Spurs
08, Aug 2019 , 5:09 pm        
រូបភាព
ទីផ្សារ​ដូរ​ដោះ​កីឡាករ​លើក​ទី​១​ថ្ងៃ​ចុងក្រោយ (Deadline Day) ក្នុង​ក្របខណ្ឌ Premier League សម្រាប់​រដូវ​កាល ២០១៩-២០ នឹងត្រូវ​បិទទ្វារ​នៅវេលា​ម៉ោង​១២ និង​០០​នាទី​យប់​ថ្ងៃទី​៨ ខែសីហា​នេះ​។ នៅ​ថ្ងៃ​ចុងក្រោយ​នេះដែរ ក្លិប​មួយចំនួន​ដូចជា Arsenal និង Spurs បានធ្វើការ​យ៉ាងខ្លាំង​ដើម្បី​ចរចា​នាំចូល​កីឡាករ​បន្ថែម​។​



ក្លិប​រហស្សនាម​កាំភ្លើង​ធំ បើទោះជា​មិនទាន់​ប្រកាស​ជា​ផ្លូវការ ប៉ុន្តែ​ពួកគេ​កំពុង​ខិតជិត​ក្នុងការ​ទិញយក​ខ្សែការពារ David Luiz ពី Chelsea ក្នុង​ទ​ម្លៃ​១០​លាន​ដុល្លារ​អាមេរិក និង​ខ្សែការពារ​ស្លាប Kieran Tierney ពី Celtic ក្នុងតម្លៃ​ផ្ទេរ​ជាង​៣០​លាន​ដុល្លារ​ទៅកាន់ Emirates​។ Arsenal បាន​នាំចូល​កីឡាករ​មួយចំនួន​រួចហើយ​ជាពិសេស​បាន​ចំណាយលុយ​ធំ​ជា​កំណត់ត្រា​ក្លិប​រហូត​៨៩​លាន​ដុល្លារ​ដើម្បី​នាំយក​ខ្សែបម្រើ Nicolas Pepe ពី Lille​។​

យ៉ាងណា​ក្លិប​ក្នុង​ក្រុង​ឡុង​ដ៏​នេះ ក៏បាន​បញ្ចេញ​កីឡាករ​ផងដែរ ដូចជា​ខ្សែការពារ​និង​ជា​ប្រធាន​ក្រុម Laurent Koscielny ទៅ​ក្រុម​នៅ​បារាំង Bordeaux ខ្សែប្រយុទ្ធ Danny Welback ជាដើម​។​

ចំណែក Tottenham Hotspur ឯណោះ​វិញ​ក៏​កំពុង​ត្រៀម​ទទួល​ខ្សែបម្រើ​ឆ្នើម Paulo Dybala ពី Juventus រួមជាមួយ​ខ្សែការពារ​ស្លាប​ឆ្វេង Ryan Sessegnon ពី Fulham នៅ​ថ្ងៃ​ដោះដូរ​កីឡាករ​ចុងក្រោយ​នេះដែរ​។ ខ្សែបម្រើ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​វ័យ​២៥​ឆ្នាំ ក៏មាន​ទំនាក់ទំនង​ខ្លាំង​ទៅនឹង​ការផ្ទេរ​ទៅ Manchester United ដែរ ប៉ុន្តែ​ក៏​ស្ងាត់​ទៅវិញ​ព្រោះ​ចរចា​មិនត្រូវ​រូ​វ​គ្នា​។​

Dybala នៅ​មិនទាន់​បង្ហាញ​ពី​តម្លៃ​ផ្ទេរ​សម្រាប់​ការផ្លាស់​ទៅកាន់​ក្រុម​មាន់​ខ្នាយ​មាស​នៅឡើយ​ទេ ខណៈដែល Sessegnon ខ្សែការពារ​សញ្ជាតិ​អង់គ្លេស​វ័យ​១៩​ឆ្នាំ មានតម្លៃ​ខ្លួន​៣០​លាន​ដុល្លារ​អាមេរិក​។ ក្រៅពី​កីឡាករ​ពីរ​នេះ Spurs ក៏មាន​ភាគរយ​ខ្ពស់​ក្នុងការ​ទិញយក​ខ្សែបម្រើ Giovani lo Celso សញ្ជាតិ​អា​ហ្ស​ង់​ទីន Real Betis ដែល​គេ​ជឿជាក់ថា​មានតម្លៃ​ខ្លួន​ខ្ពស់​ផងដែរ​។​

រដូវ​កាល​ថ្មី​នេះ Spurs បាន​ទិញយក​ខ្សែបម្រើ Ndombele ពី Lyon ក្នុងតម្លៃ​កំណត់ត្រា ៦៨​លាន​ដុល្លារ តែ​លក់​ខ្សែការពារ Kieran Trippier ទៅ AT-Madrid ថ្លៃ​២៥​លាន​ដុល្លារ​។ យ៉ាងណាក៏ដោយ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ Mauricio Pochettino អាច​នឹង​បាត់បង់ ខ្សែបម្រើ​ឆ្នើម​របស់ខ្លួន Christian Eriksen មុនពេល​ទីផ្សារ​បិទទ្វារ​យប់​នេះ ស្របពេល​បិសាច​ក្រហម​ព្យាយាម​ទាក់ទង​យ៉ាងខ្លាំង​។

តើ​នឹងមាន​អ្វី​ភ្ញាក់ផ្អើល​ជាងនេះទៀត ក្រោយ​យប់​ថ្ងៃទី​៨ ខែសីហា​នេះ​?


Tag:
 Deadline Day
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com