អន្តរជាតិ
អាមេរិក​យល់ព្រម​លក់​ឧ​ទ្ធ​ម្ភា​ចក្រ​តម្លៃ ៨០០​លាន​ដុល្លារ​ទៅអោយ​កូរ៉េខាងត្បូង​
08, Aug 2019 , 9:39 pm        
រូបភាព
​មន្ទីរ​បញ្ច​កោណ​បានប្រកាស នៅ​ថ្ងៃទី​០៧ ខែសីហា ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​យល់ព្រម​លក់ឧ​ទ្ធ​ម្ភា​ចក្រ ដែលមាន​តម្លៃ​រហូតដល់ ៨០០​លាន​ដុល្លារ​ទៅ​កូរ៉េខាងត្បូង​។ ការប្រកាស​នេះ​ធ្វើឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​និយាយថា​ទីក្រុង សេ​អ៊ូ​ល យល់ព្រម​ទិញ​កាន់តែច្រើន សម្រាប់​វត្តមាន​កងទ័ព​សហរដ្ឋអាមេរិក​នៅក្នុង​ប្រទេស​។​



​តាម​ការចុះផ្សាយ AFP ភ្នាក់ងារ​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​សន្តិសុខ និង​ការពារជាតិ​របស់​មន្ទី​បញ្ច​កោណ បាន​បញ្ជាក់ថា​៖ «​សាធារណរដ្ឋ​កូរ៉េ​នឹង​ប្រើឧ​ទ្ធ​ម្ភា​ចក្រ​សម្រាប់​ពង្រីក​សមត្ថ​ភាព ក៏ដូចជា​ការប្រឆាំង​ទៅនឹង​ការ​គំរាម​គំហែង​ក្នុង​តំបន់ និង ពង្រឹង​កិច្ចការពារ​នៅក្នុង​ប្រទេស​ផ្ទាល់​»​។

​នាយកដ្ឋាន​កិច្ចការរដ្ឋ​បាន​យល់ព្រម​លក់​ឧ​ទ្ធ​ម្ភា​ចក្រ​ប្រភេទ 12MH-60R Multi-Mission Seahawk ដែលមាន​បំពាក់អាវុធ​យុទ្ធ​ភ័​ណ្ឌ​, ប្រព័ន្ធ​ទំនាក់ទំនង និង​ប្រព័ន្ធ​រ៉ា​ដា ។ បន្ថែម​ពីនេះ​ទៅទៀត ឧ​ទ្ធ​ម្ភា​ចក្ប្រភេទ​នេះ​មាន​សមត្ថភាព​សម្រាប់​ប្រតិបត្តិការ​លើ​អាកាស និង​ប្រឆាំង​នាវាមុជទឹក​ផងដែរ​។  ឧ​ទ្ធ​ម្ភា​ចក្រ​នេះ ក៏មាន​មុខងារ​ផ្សេងទៀត​ដូចជា​ការ​ស្វែ​ករក និង​ជួយសង្គ្រោះ ការបញ្ជូន​ប្រព័ន្ធ​ទំនាក់ទំនង​ផងដែរ​។

ឧ​ទ្ធ​ម្ភា​ចក្រ Seahawk នេះ ត្រូវបាន​ដោយ​រោងចក្រ​ផលិត​សម្ភារ​ការពារ​សហរដ្ឋ​អាមេរិក Lockheed Martin ។
​ទន្ទឹមគ្នា​នេះដែរ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​នៅ​បណ្តាញ​គណនី Twitter ថា​៖ «​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ន៍​ចុងក្រោយ​នេះ អាមេរិក​ត្រូវបាន​កូរ៉េខាងត្បូង​បង់លុយ​អោយ​តិចតួច​ណាស់​»​។ លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា កូរ៉េខាងត្បូង​គឺជា​ប្រទេស​អ្នកមាន ដែល​ទើបតែ​ទទួលស្គាល់​កាតព្វកិច្ច​របស់ខ្លួន​លើ​បង់​វិភាគទាន​ទៅលើ​ការការពារ ដែល​ត្រូវ​បានផ្តល់​ដោយ​សហរដ្ឋអាមេរិក​៕


Tag:
 សហរដ្ឋអាមេរិក​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com