ជាតិ
សង្គមជាតិ
ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ទាំង​២២​ថ្ងៃ​ប្រចាំឆ្នាំ​២០២០
10, Aug 2019 , 7:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្រាប់​ឆ្នាំ​២០២០​ខាងមុខនេះ រដ្ឋាភិបាល​កម្ពុជា បានកំណត់​ថ្ងៃ​ឈប់សម្រាក​ឲ្យ​នៅត្រឹមតែ​២២​ថ្ងៃ​វិញ ខណៈ​រាល់​ឆ្នាំមាន​ចំនួន​ពី​២៧​ថ្ងៃ ទៅ​២៨​ថ្ងៃ​។ នេះ​បើតាម​យោងតាម​អនុក្រឹត្យ ស្តីពី​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និ​យោ​ជិ​ក កម្មករ​ប្រចាំឆ្នាំ​២០២០ ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​២ ខែសីហា​។  រដ្ឋាភិបាល​កម្ពុជា សម្រេច​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​នៅ​ឆ្នាំ​ក្រោយនេះ ដើម្បី​សម្រួល​ដល់​ការរកស៊ី​របស់​វិនិយោគ​នៅ​កម្ពុជា​។

 
​ពិ​ធិ​បុណ្យមាឃបូជា​, ទិវា​កុមារ​អន្តរជាតិ​១ មិថុនា​, ខួប​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ២៣​តុលា និង​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ លែង​ជា​ប្រតិទិន​ឈប់សម្រាក​ទៀតហើយ​។ ជាមួយគ្នា​នោះ ទិវា​ចងចាំ ២០ ឧសភា ក៏ត្រូវ​ដកចេញ​ពី​ប្រតិទិន​វិញ​ផងដែរ​។ សម្រាប់​ពិធី​បុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហនុ នៅ​ថ្ងៃ​ខែឧសភា ដែល​ធ្លាប់តែ​ឈប់សម្រាក​ចំនួន​៣ ថ្ងៃ ត្រូវ​មក​ឈប់សម្រាក​តែមួយ​ថ្ងៃ​វិញ​។  ខែ​កុ​ម្ភះ កក្កដា សីហា និង​ធ្នូ មិនមាន​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ឡើយ​។​
 
​ប្រតិទិន​ឈប់សម្រាក​ការងារ ទាំង​២២​ថ្ងៃ ក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ​
​ខែមករា​
- ថ្ងៃទី ១ ខែមករា ៖ ទិវា​ចូលឆ្នាំ​សកល​
- ថ្ងៃទី ៧ ខែមករា ៖ ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​
 
​ខែមីនា​
- ថ្ងៃទី ៨ ខែមីនា ៖ ទិវា​អន្តរជាតិ​នារី​
 
​ខែមេសា​
- ថ្ងៃទី ១៣-១៤-១៥-១៦ ខែមេសា ៖ ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក​
 
​ខែឧសភា​
- ថ្ងៃទី ១ ខែឧសភា ៖ ទិវា ពលកម្ម អន្តរជាតិ​
 
- ថ្ងៃទី ៦ ខែឧសភា ៖ ពិធីបុណ្យ វិសាខបូជា​
- ថ្ងៃទី ១០ ខែឧសភា ៖ ពិធីបុណ្យ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​
-​ថ្ងៃទី ១៤ ខែឧសភា ៖ ព្រះរាជ​ពិធី បុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​
 
​ខែមិថុនា​
- ថ្ងៃទី ១៨ ខែមិថុនា ៖ ព្រះ រាជពិធី បុណ្យចម្រើនព្រះជន្ម សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ​
 
​ខែកញ្ញា​
- ថ្ងៃទី ១៦-១៧-១៨ ខែកញ្ញា ៖ ពិធីបុណ្យ ភ្ជុំបិណ្ឌ​
- ថ្ងៃទី ២៤ ខែកញ្ញា ៖ ទិវា ប្រកាស​រដ្ឋធម្មនុញ្ញ​
 
​ខែតុលា​
- ថ្ងៃទី ១៥ ខែតុលា ៖ ទិវា ប្រារព្ធ ពិធី គោរព ព្រះ វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព ទឹកដី និង ឯកភាព ជាតិ ខែ្មរ « ព្រះ បរម រតន កោដ្ឋ »
 
- ថ្ងៃទី ២៩ ខែតុលា ៖ ព្រះរាជ ពិធី គ្រង ព្រះ បរម រាជសម្បត្តិ របស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា​
 
- ថ្ងៃទី ៣០-៣១  ខែតុលា ៖ ព្រះរាជ ពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង សំពះ ព្រះ ខែ អកអំបុក​
 
​ខែវិច្ឆិកា​
- ថ្ងៃទី​១ ខែ​វិ​ចិ្ឆ​កា ៖ ព្រះរាជ ពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង សំពះ ព្រះ ខែ អកអំបុក​
- ថ្ងៃទី ៩ ខែវិច្ឆិកា ៖ ពិធីបុណ្យ ឯករាជ្យ​ជាតិ​៕
 
 

Tag:
 ប្រតិទិន​
 ​ថ្ងៃ​សម្រាក
© រក្សាសិទ្ធិដោយ thmeythmey.com