អត្ថបទពាណិជ្ជកម្ម
ពិតជា​អស្ចារ្យ​ណាស់ ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy NOTE 10 | 10+ បង្ហាញ​រូបរាង​ពិត​ហើយ​!
09, Aug 2019 , 2:58 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន សាម​សុង បានរៀបចំ​ព្រឹ​ត្ត​ការណ៍​ដ៏​កក្រើក​អស្ចារ្យ និង​ភ្ញាក់ផ្អើល​បំផុត​មួយ ដើម្បី​បង្ហាញ​រូបរាង​ពិត របស់​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy Note 10 | 10+  នៅ​ទីក្រុង ញ៉ូ​វយ​ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ ទី​៧ សីហា ឆ្នាំ​២០១៩ ដែល​ត្រូវ​នឹង​ថ្ងៃទី​៨ សីហា ឆ្នាំ​២០១៩ នៅ​ប្រទេស​កម្ពុជា​។ នៅថ្ងៃនោះ​ដែរ ក្រុមហ៊ុន​សាខា​ថៃ សាម​សុង អេឡិចត្រូនិក ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​អ​ញ្ចើ​ញ​អ្នកសារព័ត៌មាន និង​អ្នក​ថតរូប​អាជីព​ជាច្រើន​នាក់ មកជួប​ជុំគ្នា​ដើម្បី​ទស្សនា​ការផ្សាយ​ផ្ទាល់ និង​ធ្វើជា​សក្ខីភាព នៃ​ការបង្ហាញ​ជា​សាកល​នូវ ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន ដ៏​ជាទី​មោ​ទក​បំផុត របស់​ក្រុមហ៊ុន សាម​សុង ដែល​ពិភពលោក​ទាំងមូល កំពុង​រង់ចាំ​យ៉ាង​អន្ទះសា​។ កម្មវិធី​នេះ បានធ្វើ​ឡើង​នៅ នៅ​ផ្សារ​ទំនើប អ៊ី​អន ភ្នំពេញ ជាន់​ផ្ទាល់​ដី Lively Plaza ។​
 
Galaxy Note 10 | 10+ ពិត​ជាមាន​ភាពខុសគ្នា​ច្រើន មិន​ត្រឹម​តែមាន​រាង​ស្អាត ឡូយ ទាន់សម័យ និង​ទាក់ទាញ​នោះទេ  Galaxy Note 10 | 10+ បាន​បន្ថែម​កាមេរ៉ា​ច្រើនជាង​មុន និង​ច្បាស់​ជាង​មុន ជាមួយ​អេក្រង់​ធំ​ជាង​មុន និង​ថាមពល​ថ្ម​ធំ​កាន់តែខ្លាំង​ជាង​មុន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ Galaxy Note 10 | 10+ ក៏បាន​បំពាក់​មកជា​មួយ​នូវ​បច្ចេកវិទ្យា Ultrasonic Fingerprint on screen, កាមេរ៉ា​មុខ​ដ៏​លេចធ្លោ​ចំ​កណ្តាល​អេក្រង់ (A single central punch-hole camera) យ៉ាង​ល្អ​បំផុត និង​លក្ខណៈពិសេស​អស្ចារ្យ​ជាច្រើន​ទៀត សម្រាប់​បទពិសោធន៍​ថ្មី ដែល​មិន​ធ្លាប់មាន​ក្នុង​កំណត់ត្រា​ប្រចាំឆ្នាំ​២០១៩ នេះ​ផងដែរ ។ 


 
​កន្លងមក លោក រតនា សោភ័ណ ប្រធាន​គ្រប់គ្រង​ផ្នែក​ផលិតផល​ទូរស័ព្ទដៃ នៃ​ក្រុមហ៊ុន​សាខា​ថៃ សាម​សុង អេឡិចត្រូនិក ប្រចាំ​កម្ពុជា បាន​លើកឡើងថា​៖«​ក្នុង​ឆ្នាំ ២០១៩ នេះ យើង​ពិត​ជាមាន​មោទកភាព​ក្រៃលែង ក្នុង​ការដាក់​បង្ហាញ​នូវ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Galaxy Note 10 | 10+ នាពេលនេះ នៅក្នុង​ប្រទេស​កម្ពុជា ដែល​កំពុងតែ​មានការ​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា និង​ស្មា​ត​ហ្វូ​ន នាពេល​បច្ចុប្បន្ន​។ យើង​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា Samsung Galaxy Note 10 | 10+ ប្រចាំឆ្នាំ ២០១៩​នេះ នឹង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​បំផុត ពី​អតិថិជន​ទាំងអស់ ដែល​កំពុង​ស្វែងរក​នូវ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន ដ៏​ល្អឥតខ្ចោះ និង​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា​»​។ 
 
​អ្វីដែល​កាន់តែ​ពិសេស និង​អស្ចារ្យ​បំផុត​នោះ ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Galaxy Note 10 | 10+ នឹង​បើក​ឱ្យ​ក​ម្ម៉​ង់​ទិញ​ទុក​មុន (Pre-order) សម្រាប់​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​៨ សីហា ដល់​ថ្ងៃទី​១៨ សីហា ឆ្នាំ ២០១៩ ជាមួយ​នឹ​ការ​ថែម​ជូន ២ ជម្រើស យ៉ាង​អស្ចារ្យ​បំផុត​ដែល​ពុំ​ធ្លាប់មាន​៖
 
* Galaxy Note10: (​មានតែ​ពណ៌​ប្រាក់​ប៉ុណ្ណោះ​) តម្លៃ $899; ថែម​ជូន Galaxy Buds តម្លៃ $129; ព្រមទាំង SIM សែ​ល​កាត​លេខ​ពិសេស តម្លៃ​រហូតដល់ $132 និង​អ៊ីនធឺណិត​180GB ដោយ​ឥតគិតថ្លៃ​។​
* Galaxy Note10+: មាន ៣ ពណ៌ (​ពណ៌​ប្រាក់ ពណ៌​ខ្មៅ ពណ៌​ស​) តម្លៃ​$1,059  ; ថែម​ជូន​ការ Upgrade ទៅ 512GB; ព្រមទាំង SIM សែ​ល​កាត លេខ​ពិសេស​តម្លៃ​រហូតដល់ $330 និង​អ៊ីនធឺណិត 180GB ដោយ​ឥតគិតថ្លៃ​។ 
 
​ដូច្នេះ កុំ​នៅ​បង្អង់​យូរ សូម​អញ្ជើញ​ទៅ​ហាង​ដែលមាន​ស្លាក​សញ្ញា (Pre-order) ឬ​ហាង​ដែល​នៅ​ជិត​លោកអ្នក​បំផុត​។ សូម​ប្រញាប់​មក​ទទួលយក​បទពិសោធ​ន៍​ដ៏​អស្ចារ្យ នៃ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Galaxy Note 10 | 10+ ដំបូង​បំផុត​ឱ្យបាន​មុនគេ​នៅថ្ងៃនេះ​ភ្លាម​ទៅ​។​
 
* លក្ខ​ខ័​ណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត ៕












 
(​អត្ថបទ​ពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com