ជាតិ
ក្រសួង​ថា បោកប្រាស់​ហើយ ការផ្សាយ​ពី​បន្ទះ​ឱសថ​សម្រាប់​បិទ​(​កៅ​អៀក​) ឈ្មោះ SAKI
09, Aug 2019 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​អះអាង​ថា ការផ្សព្វផ្សាយ​អំពី​បន្ទះ​ឱសថ​បិទ​បណ្ដេញ​ជាតិពុល ឈ្មោះ SAKI គឺ​គ្មាន​ច្បាប់​អនុ​ញ្ញា​នោះទេ ហើយ​ការផ្សាយ​ទាំងនោះ​ជាការ​ភូតកុហក​បោកប្រាស់​។​


 
​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​៨​ខែសីហា បាន​បញ្ជាក់ថា ការឃោសនា​នៅលើ​ហ្វេ​ស​ប៊ុ​ក ពី​បន្ទះ​ឱសថ​សម្រាប់​បិទ​ឈ្មោះ SAKI បាន​បំផ្លើស​ហួសការ​ពិត​ដោយ​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹមត្រូវ ដូចជា​ការផ្សាយ​ថា​បន្ទះ​បិទ​នេះ​ជួយ​ប្រឆាំង​ជំងឺ​រលាក​ថ្លើម ក្រលៀន សន្លាក់​ដៃជើង ទឹកនោមផ្អែម លើសឈាម លើស​ជាតិ​អាស៊ីត ជួយ​បណ្ដេញ​ជាតិពុល​ជាដើម​។​
 
​ក្រសួង​ប្រាប់ថា​នឹង​ចាត់វិធានការ​អ្នក​ផ្សព្វផ្សាយ និង​ចែកចាយ​ឱសថ​ខាងលើនេះ និង​បញ្ជា​ឲ្យ​ឈប់​ឃោសនា​ជាបន្ទាន់​។ ជាមួយគ្នានេះ​ក្រសួងសុខាភិបាល​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​ជឿ​ការផ្សព្វផ្សាយ​ភូតកុហក​ទាំងនោះ​៕

Tag:
 កៅ​អៀក​
  SAKI
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com