អត្ថបទពាណិជ្ជកម្ម
កុំឃើញទូរសព្ទចុចពិលថោកជាងតម្លៃទីផ្សារចេះតែទិញ ប្រយ័ត្នប៉ះរបស់ក្លែងក្លាយ
× បើនិយាយពីទូរសព្ទអិនចុចពិល អ្នកណាក៏ទទួលស្គាល់ដែរ ពីអានុភាពថាមពលថ្មដ៏មហិមា និងភាពធន់របស់វា។ យ៉ាងណាមិញ បច្ចុប្បន្ន គេក៏សង្កេតឃើញមាន វត្តមានស្មាតហ្វូនជាច្រើន ក្នុងទីផ្សារទូរសព្ទដៃដែរ ប៉ុន្តែទូរសព្ទអិនចុចពិល របស់ Nokia នៅតែជាទីពេញនិយមរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាក្នុងពិភពលោក។
មួយរយៈចុងក្រោយនេះ យើងឃើញថាបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន បានទិញចំរបស់ក្លែងក្លា យពុំមានប័ណ្ណសម្គាល់ ក៏ដូចជាការធានាច្បាស់លាស់ ព្រមទាំងគុណភាពប្រើប្រាស់មិនបានយូរ ដែលជាហេតុធ្វើឲ្យ មានការភាន់ច្រឡំរបស់ពិតប្រាកដ។ ជាក់ស្ដែង នៅលើបណ្តាញសង្គម Facebook គេធ្លាប់ឃើញមាន Account ឬ Page មួយចំនួន ដាក់លក់ព្រោងព្រាតទូរស័ព្ទ Nokia ដែលមានតម្លៃថោកជាងតម្លៃរបស់ក្រុមហ៊ុនបានកំណត់ ដែលការពិតនោះ វាគឺជាប្រភេទ Copy ក្លែងបន្លំម៉ាកសោះ។
ទូរស័ព្ទ Nokia ដែលមានតម្លៃថោកជាងការកំណត់របស់ក្រុមហ៊ុននេះ គឺមិនមែនជារបស់ពិត ពីក្រុមហ៊ុននោះទេ តែវាជារបស់ Copy ក្លែងបន្លំម៉ាក ដែលខ្លះប្រើប្រាស់ឈ្មោះបន្លំ ដូចជា Nckia (អិន ស៊ី គៀ) ស្រដៀងគ្នា ទៅនឹងពាក្យថា Nokia តែម្តង ហើយការរចនារូបរាងរបស់វា ក៏ស្រដៀងគ្នាខ្លាំងណាស់ដែរ។
ទូរស័ព្ទក្លែងក្លាយទាំងនេះ មានសេវាខ្សោយ ឆាប់អស់ថ្ម ឆាប់ខូច ហើយពេលខ្លះ មានធានាតែពីម្ចាស់ហាងប៉ុណ្ណោះ ដោយសារតែគាត់ចង់បានប្រាក់ចំណេញច្រើន។ បើមិនបានចាប់អារម្មណ៍សង្កេតឲ្យច្បាស់ទេនោះ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ អាចនឹងចាញ់បោកទិញចំរបស់ក្លែងក្លាយ ជាក់ជាមិនខាន។
ដើម្បីជៀសវាងទិញចំរបស់ក្លែងក្លាយថ្ងៃនេះ យើងសូមណែនាំពីរបៀបមើលផលិតផលពិតប្រាកដ អតិថិជនទាំងអស់ សូមពិនិត្យមើលប័ណ្ណសម្គាល់ ដែលមានលើប្រអប់ទូរសព្ទគ្រប់ម៉ូឌែល អិនចុចពិល របស់ Nokia ដែលមានការធានា រហូតដល់ទៅមួយឆ្នាំ បើសិនជាខូចប្ដូរជូនថ្មីភ្លាម និងសូមពិនិត្យមើលតែមរបស់ក្រុមហ៊ុន KTH នៅក្នុងទូរសព្ទ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com