ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តី បញ្ជាមន្រ្តីឲ្យដោះស្រាយទឹកជំនន់ និង ប្រាប់ពលរដ្ឋឲ្យប្រយ័ត្ន
09, Aug 2019 , 4:26 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារទៅប្រកាន់ប្រជាជនពលរដ្ឋ ឲ្យប្រុងប្រយ័ត្ននឹងទឹកជំនន់។ ទន្ទឹមនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានបញ្ជាទៅអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ឲ្យចាត់វិធានការឲ្យបានខ្ពស់ក្នុងការដោះស្រាយទឹកជំនន់នេះ ដើម្បីបញ្ចៀសគ្រោះមហន្តរាយពីប្រជាពលរដ្ឋ។



សាររបស់ប្រមុខរដ្ឋាភិបាល ធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី៩ ខែសីហានេះ។ រយៈពេលប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបណ្តាលខេត្តមួយចំនួនជន់លិចខ្លាំង ដូចជា ព្រះសីហនុ និង រតនគិរី ជាដើម។

ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទីមួយនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះទៅខេត្តរតនគិរី ដើម្បីដឹកនាំកម្លាំង ជួយប្រជាជន ចេញពីទឹកជំនន់។ 

នៅខេត្តរតនគិរី មានក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ បានបាត់បង់ជីវិត ដោយសារការលិចទូក។ ក្មេងស្រីនោះ និងអ្នកភូមិ បានជិះទូកឆ្លងពីភូមិមួយទៅភូមិមួយទៀត ហើយដោយសារទឹកហូរខ្លាំង ក៏កួចទូកតែម្តង។

ចំណែក នៅខេត្តព្រះសីហនុ មានប្តី-ប្រពន្ធពីរនាក់ជាកម្មករសំណង់ បានស្លាប់ ដោយសារភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់ បានបណ្តាលបាក់របងផ្ទះ លើកន្លែងស្នាក់នៅរបស់ពួកគេ។ នៅមានបុរសជនជាតិម្នាក់ទៀត ក៏បានស្លាប់ដែរ ដោយសារឃ្លាំងសង្កត់លើ៕



Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com