កីឡាជាតិ
ជាតិ
ប្រវត្តិសាស្ត្រ​! U18 កម្ពុជា​ឈ្នះថៃ ៤-៣ ជា​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍ AFF
09, Aug 2019 , 5:24 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា បានទទួល​ជ័យជម្នះ ៤-៣ លើ U18 ថៃ នា​ជំនួប​ពូ​ល B នៃ​ពានរង្វាន់ AFF U18 Championship ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន Thanh Long ក្រុង​ហូជីមិញ ប្រទេស​វៀតណាម នា​ថ្ងៃ​សុក្រ ទី​៩ ខែសីហា នេះ​។​


៤គ្រាប់​​របស់​កម្ពុជា សម្រេចបាន​ដោយ​ការ​ប្រើក្បាលរបស់​ខ្សែប្រយុទ្ធ​ វុ​ធ តុលា នៅ​នាទី​៥៣ តាមរយៈ​ការបញ្ជូន​បាល់​ពិន័យ (Free Kick) ពី​ខ្សែ​ប​ម្រើ អាត អូន​តូច និងបាល់ ចូលទីខ្លួនឯងរបស់កីឡាករថៃ Chatmongkol Ruengthanarot  (នាទី៧៤) រួមទាំងសៀង ចន្ធាដែលប្តូរចូលនៅតង់ទីពីរ ស៊ុត២គ្រាប់ម្នាក់ឯងនៅនាទី៨៦ និង៨៨​។​

ពីរគ្រាប់ចុងក្រោយរបស់ចន្ធានេះហើយ ដែលធ្វើឲ្យគោព្រៃកម្ពុជាឈ្នះថៃ ៤-៣។ ២គ្រាប់របស់ថៃធ្វេីបាន​ដោយ Thirapak Prueangna នៅនាទី៧៥ និង​ Guntapon Keereelang នៅនាទី៩០+៧។

​នេះ​​ជា​ជ័យជម្នះ​មិន​ធ្លាប់មាន​ពីមុន​របស់​ក្រុមយុវជន U18 ឆ្នាំ​កម្ពុជា​ជាមួយ​ថៃ​ដែលជា​គូប្រជែង​។ នា​ជំនួប​៦​លើក​កន្លងមក ថៃ​ដែលជា​ម្ចាស់​ជើងឯក​៥​ជំនាន់ បាន​យកឈ្នះ ៧-០ នៅ​ឆ្នាំ​២០០៧, ឈ្នះ ៣-០ នៅ​ឆ្នាំ​២០០៩, ឈ្នះ ៥-០ នៅ​ឆ្នាំ​២០១១, ឈ្នះ​៦-០ នៅ​​ឆ្នាំ​២០១៥, ឈ្នះ ២-១ នៅ​ឆ្នាំ​២០១៦ និង​ឈ្នះ ១-០ កាលពី​ឆ្នាំ​២០១៧៕


Tag:
 AFF U18 Championship
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com