លោក សុង សារ៉ន ជាប់ជាប្រធានសហព័ន្ធស្រូវអង្ករ ជំនួសលោក សុខ ពុទ្ធិវុធ
ជាតិ
សង្គមជាតិ
លោក សុង សារ៉ន ជាប់ជាប្រធានសហព័ន្ធស្រូវអង្ករ ជំនួសលោក សុខ ពុទ្ធិវុធ
09, Aug 2019 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
លោក សុង សារ៉ន បានជាប់ឆ្នោតជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងអាណត្តិទី៣ ជំនួសលោក សុខ ពុទ្ធិវុធ ដែលត្រូវចប់អាណត្តិ។ ការបោះឆ្នោតជ្រើសរើសប្រធានថ្មីនៃសហព័ន្ធស្រូវអង្ករកម្ពុជា ប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ។



លោក សុង សារ៉ន មានងារជាឧកញ៉ា និង ជាប្រធានក្រុមហ៊ុន Amru Rice។ ចំណែកឧកញ៉ា ហ៊ុន ឡាក់ ដែលជាអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាក្នុងអាណត្តិទី២ បានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងអាណត្តិទី៣នេះ។

សូមបញ្ជាក់ថា លោក សុខ ពុទ្ធិវុធ បានធ្វើជាប្រធានសហព័ន្ធស្រូវអង្ករ២អាណត្តិជាប់គ្នា៕

Tag:
 សុង សារ៉ន
© រក្សាសិទ្ធិដោយ thmeythmey.com