កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​ណាហ្គា​វើ​លដ៍​នៅ​ម៉ោង​៦​ល្ងាច ក្រោយ​ជំនួប​បី​គូ​ផ្សេងទៀត​
10, Aug 2019 , 10:10 am        
រូបភាព
ប្រាក់ ធីវ៉ា របស់ភ្នំពេញក្រោន និង Atuheire Kipson របស់ណាហ្គា។ រូបថត CNCC
ប្រាក់ ធីវ៉ា របស់ភ្នំពេញក្រោន និង Atuheire Kipson របស់ណាហ្គា។ រូបថត CNCC
ដោយ: ថ្មីៗ
​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឈានចូល​សប្តាហ៍​ទី​១៩​នៅ​ថ្ងៃ​សៅរ៍​នេះ ដោយមាន​៤​ប្រកួត​។ នៅ​ម៉ោង​៣​និង​៣០​នាទី អគ្គិសនី​កម្ពុជា​ស្វាគមន៍​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត បឹងកេត​ទទួល​យុវជន​បាទី រីឯ​កំពង់ចាម​ប្រើប្រាស់​ស្តា​ត​ចាស់​ក្នុងជំនួប​ជាមួយ​វិសាខា​។ នៅ​ម៉ោង​៦​ល្ងាច កីឡដ្ឋាន​អ​អេស​អិន រៀបចំ​ការប្រកួត​រវាង​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន និង​ណាហ្គា​វើ​លដ៍​។​



​កម្មវិធី​ប្រកួត​៖
​ម៉ោង​៣ និង​៣០​នាទី​៖

-​អគ្គិសនី​កម្ពុជា ជួប អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា (​ជើង​ទី​១៖ ស្មើគ្នា ២-២)
-​បឹងកេត ជួប យុវជន​បាទី នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ (​ជើង​ទី​១៖ បឹងកេត​ឈ្នះ ៣-១)
-​កំពង់ចាម ជួប វិសាខា នៅ​ស្តា​ត​ចាស់ (​ជើង​ទី​១៖ វិសាខា​ឈ្នះ ១៤-០)​    ​

​ម៉ោង​៦​ល្ងាច​៖
-​ភ្នំពេញ​ក្រោ​ន ជួប ណាហ្គា​វើ​លដ៍ នៅ​កីឡដ្ឋាន​អ​អេស​អិន (​ជើង​ទី​១៖ ណាហ្គា​ឈ្នះ​៣-០)



Tag:
 MCL2019
© រក្សាសិទ្ធិដោយ thmeythmey.com