ជាតិ
សិល្បះ
ឱកាស​រៀន​ជំនាញ​តូរ្យតន្ត្រី របាំ ល្ខោន សៀក និង​សូន​រូប​ដោយ​ឥតគិតថ្លៃ​នៅ​សាលា​វិចិត្រសិល្បៈ​
10, Aug 2019 , 11:10 am        
រូបភាព
សិស្សដែលទទួលបានការបណ្តុះបណ្តាលនៅសាលាមធ្យមវិចិត្រសិល្បៈ - Secondary School of Fine Arts
សិស្សដែលទទួលបានការបណ្តុះបណ្តាលនៅសាលាមធ្យមវិចិត្រសិល្បៈ - Secondary School of Fine Arts
​ដោយ​៖​សុវណ្ណ ស្រី​ពេជ្រ

​ភ្នំពេញ​៖ សាលា​មធ្យម​វិចិត្រសិល្បៈ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ជ្រើសរើស​សិស្ស​ប្រឡង​ចូលរៀន​ដោយ​ឥត​បង់ថ្លៃ លើ​ជំនាញ តូរ្យតន្ត្រី របាំ ល្ខោន សៀក និង​សិល្បៈ​សូន​រូប​នៃ​ឆ្នាំ​សិក្សា ២០១៩ -២០២០ ខាងមុខនេះ​។​

 
កាលពី​ថ្ងៃ ២៥ កក្កដា កន្លងទៅនេះ សាលា​មធ្យម​វិចិត្រសិល្បៈ បានចេញ​សេចក្ដីជូនដំណឹង ស្តីពី ការប្រឡង​ជ្រើសរើស​សិស្ស​ចូលរៀន​ដោយ​ឥត​បង់ថ្លៃ សម្រាប់​ឆ្នាំ​សិក្សា ២០១៩-២០២០ នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩។
 
​ចំពោះ​លក្ខណៈ​ជ្រើសរើស សម្រាប់​ឯកទេស របាំ​បុរាណ ខោល សៀក ចម្រៀង​បុរាណ និង​ឧបករណ៍​ខ្សែ ចំពោះ​សិស្ស​រៀន​ចប់​ថ្នាក់​ទី​៣ ឬ​ទី​៤ នៅ​សាលា​ចំណេះដឹង​ទូទៅ​។ ចំណែក ឯកទេស របាំ​ប្រពៃណី សៀក តន្ត្រីសម័យ ឧបករណ៍​ផ្លុំ យីកេ និង​បាសាក់ ចំពោះ​សិស្ស​ដែល​បាន​រៀន​ចប់​ថ្នាក់​ទី ៥ ឬ​ទី​៦​នៅ​សាលា​ចំណេះ​ទូទៅ ចុងក្រោយ​ឯកទេស ចម្រៀង​អា​យ៉ៃ ចម្រៀង​ជា​ពួក ចាប៉ីដងវែង ល្ខោននិយាយ និង​សិល្បៈ​សូន​រូប ចំពោះ​សិស្ស​រៀន​ចប់​ថ្នាក់​ទី​៧ នៅ​សាលា​ចំណេះ​ទូទៅ​។​
 
​វិញ្ញាសា​ប្រឡង​គឺ​អាស្រ័យ​ទៅតាម​ឯកទេស មានដូចជា​ការសរសេ​រ​តាម​អាន គណិតវិទ្យា តេស្ត​ជំនាញ ភាសា​ខ្មែរ​។ ចែក​ពាក្យ និង​ទទួល​ពាក្យ​រហូតដល់​ថ្ងៃ ២៧ កញ្ញា ឆ្នាំ ២០១៩ នៅ​ការិយាល័យ​សិក្សា នៃ​សាលា​មធ្យមសិក្សា​វិចិត្រសិល្បៈ អ​សយ​ដ្ឋា​ន វិថី​បណ្ឌិត​ម៉ុង​ឫទ្ធី ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ចំណែក​កាលបរិច្ឆេទ​ប្រឡង​នៅ​ថ្ងៃ​៣ តុលា ២០១៩៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com