អត្ថបទពាណិជ្ជកម្ម
តោះ​ទៅ​ទស្សនា​ការប្រគំ​តន្ត្រី​សម្រាប់​កម្មវិធី Cambodia Idol Junior រដូវ​កាល​ទី​១ ដែល​ឧបត្ថម្ភ​ផ្តាច់មុខ​ដោយ vivo!!
10, Aug 2019 , 2:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ពិតជា​កក្រើក​ទៀតហើយ​! ត្រៀមខ្លួន​ហើយ​ឬ​នៅ​សម្រាប់​មិត្តៗ កុមារា កុមារី ដែល​ស្នេហា​ទៅលើ​វិស័យ​ចម្រៀង ហើយ​ចង់​ក្លាយខ្លួន​ទៅជា​តារា​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ សូម​ត្រៀមខ្លួន​ចុះឈ្មោះ​ចូលរួម​ដើម្បី​ប្រកួតប្រជែង​នៅក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​រដូវ​កាល​ទី​១ Cambodia Idol Junior Concert  ទាំងអស់គ្នា​។
 
​កម្មវិធី​នេះដែរ​ត្រូវបានធ្វើ​ការឧបត្ថម្ភ​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo ផងដែរ​។ ចំពោះ​អ្នក​ដែល​បាន​ជ័យលាភី​លេខ​១ នឹង​ទទួលបាន​ប្រាក់រង្វាន់​រហូតដល់ ១០០​លាន​រៀល ពី​កម្មវិធី Cambodia Idol Junior​។​
 
​ស្មា​ត​ហ្វូ​ន vivo តែងតែ​ផ្តល់នូវ​ទំនុប​ចិត្ត​និង​ភាពជឿជាក់ ជាមួយនឹង​ការផ្តល់ជូន​លោកអ្នក​នូវ​បទពិសោធ​ន៏​ថ្មីៗ​ជានិច្ច​។​


 
​ចំពោះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩ នេះ​ក៏​នឹងមាន​កម្មវិធី​ប្រគំ​តន្ត្រី​បើក​ក្បាល​ទៅកាន់​វគ្គ​ជ្រើសរើស​អ្នក​ដែលមាន​ក្តី​ស្រមៃ​ចង់​ក្លាយទៅជា​តារាចម្រៀង​កំពូល​ពី​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក Cambodia Idol Junior ផងដែរ​។ 
 
​ការប្រគំ​តន្ត្រី​នេះដែរ មានការ​ចូលរួម​ដោយ​គណៈកម្មការ​ទាំងបី​រូប​មានដូចជា លោក ព្រាប សុវត្ថិ ដែលជា​តារា​តំណាង​ផលិតផល​ស្មា​ត​ហ្វូ​ន vivo និង​លោក​ឆន សុ​វណ្ណា​រាជ រួម​និង​កញ្ញា សុខ ស្រី​នាង ដែលជា​សុទ្ធសឹងតែ​ជា​តារាចំរៀង​ល្បី​លំដាប់​ជួរមុខ​នៅ​កម្ពុជា រួមជាមួយ​តារាចម្រៀង​វ័យក្មេង​ទាំងពីរ​ដួង ពេជ្រ ថៃ និង សុខ សុជាតា​។ 
 
​សូម​បងប្អូន​កុំ​ភ្លេច​ចូលរួម​ទស្សនា​ដោយផ្ទាល់​ទាំងអស់គ្នា​នៅវេលា​ម៉ោង​៦:៣០ យប់​នេះ​តទៅ នៅក្នុង​ស្ទុ​ឌី​យ៉ូ ទូរទស្សន៍​ហង្ស​មាស HDTV (​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ ជាន់​ទី​៤)​។​
​សូមបញ្ជាក់​បន្ថែម​សម្រាប់​ការទិញ​ពាក្យ​ចូលរួម​ក្នុងការ​ប្រកួត​នៅក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​នេះ គឺ​និង​ធ្វើឡើង 5 ខេត្ត​ក្រុង​(​ជ្រើសរើស​អាយុ​ចាប់ពី : 7-17 ឆ្នាំ​)
- លើកទីមួយ និង​ចាប់ផ្តើម​នៅ​ថ្ងៃទី 11 ខែសីហា នៅ​សណ្ឋាគារ ស្ទឹង​សង្កែ ទី​រួម​ខេត្តបាត់ដំបង​
- លើក​ទី​ពីរ និង​ធ្វើ​នៅ​ថ្ងៃទី 18 ខែសីហា នៅ The Heritage Walk ទី​រួម​ខេត្តសៀមរាប​
- លើក​ទី​បី និង​ធ្វើ​នៅ​ថ្ងៃទី 22 ខែសីហា នៅមុខ​សណ្ឋាគារ​ទ​ន្លៃ​វៃ​កូ ក្រុង​ស្វាយរៀង 
- លើក​ទី​បួន និង​ធ្វើ​នៅ​ថ្ងៃទី 23 ខែសីហា នៅមុខ​សណ្ឋាគារ LBN ASIAN ខេត្តកំពុងចាម​
- លើក​ទី​ប្រាំ និង​ធ្វើ​នៅ​ថ្ងៃទី 25 ខែសីហា នៅ​ផ្សារ​ទំនើប Aeon Mall Phnom Penh
 
​វគ្គ​ជម្រុះ នឹងធ្វើ​ឡើង​នៅ​ដើមខែ 9 នៅក្នុង​ផ្សារ​ទំនើប Aeon សែន​សុខ​ស៊ី​ធី ជាន់​ទី 2 គឺ​នៅក្នុង​ស្ទុ​ឌី​យ៉ូ​ទូរទស្សន៍​ហង្ស​មាស​តែម្តង​។​
 
​កម្មវិធី​នេះ គឺ​ឧបត្ថម្ភ​ផ្ដាច់មុខ​ដោយ ស្មា​ត​ហ្វូ​ន vivo S1 ស្វែងរក​ស្តាយ​ថ្មី​របស់​អ្នក ដោះ​សោរ ដោយ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​លើ​អេក្រង់ និង​មាន​កាមេរ៉ា​សែ​ល​ហ្វី​ប​ចេ្ច​ក​វិទ្យា AI ទំហំ 32 MP!


 
​(អត្ថបទពាណិជ្ជកម្ម)

Tag:
 Vivo
© រក្សាសិទ្ធិដោយ thmeythmey.com