ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​នឹកស្មាន​សោះ​ថា ទឹក​ពោត​បារាំង​ល្អ​បែបនេះ​សោះ (​មាន​របៀប​ធ្វើ​)
10, Aug 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពោត​បារាំង​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់ ដោយសារតែ​អត្ថប្រយោជន៍​ដ៏​ច្រើន​របស់​វា និង​រសជាតិ​ឆ្ងាញ់​អាច​ទទួលយកបាន​។ យ៉ាងណាមិញ ពោត​បារាំង​ផ្ទុក​ទៅដោយ​ជីវជាតិ​ជាច្រើន​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​។​រឿងនេះ​មិន​ត្រឹមតែ​ពោត​បារាំង​មួយទៀត​ដែលមាន​ប្រយោជន៍ សូម្បីតែ​ទឹក​វា​ក៏មាន​ប្រយោជន៍​ខ្លាំង​ដែរ​។ ខាងក្រោម​នេះ​ខ្ញុំ​សូម​បង្ហាញ​អំពី​អត្ថប្រយោជន៍​សំខាន់ៗ​នៃ​ការ​ទទួលទាន​ទឹក​ពោត​បារាំង​៖

 
​អត្ថប្រយោជន៍​ដែល​ទទួល​នៃ​ការ​ញ៉ាំ​ទឹក​របស់​ពោត​បារាំង​នេះ​៖
 
  • ​បង្ការ​ជំងឺមហារីក​៖ ទឹក​ពោត​បារាំង​សម្បូរ​ទៅដោយ​វីតាមីន Folate ដែល​អាច​បង្ការ​ជំងឺមហារីក​បាន តាមរយៈ​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម និង​ផល​ត និង​ជួសជុល DNA ដែល​ខូចខាត​។ មហារីក​ដែល​អាច​បង្ការ​បាន​មានដូចជា ពោះវៀន សុដន់ លំពែង និង​សួត​។ 
  • ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​៖ ពោត​បារាំង​ផ្ទុក​ទៅដោយ​សារធាតុ​មាន​លក្ខណៈ​ដូចគ្នា​នឹង​អាំង​ស៊ុយ​លីន ដែលមាន​ប្រយោជន៍​ខ្លាំង​សម្រាប់​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​។ ទឹក​ពោត​បារាំង​ជួយ​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដូច្នេះ​យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​ទឹក​ពោត​បា​រាំងជា​ទៀងទាត់​។​
  • ​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​៖ អ្នកជំងឺ​ទឹកនោមផ្អែម​ទំនង​ជាមាន​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​មិន​ផ្តល់​សុខភាព​ឡើយ​។ នៅពេល​កូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់​បូករួម​នឹង​ទឹកនោមផ្អែម​ទៀត លទ្ធផល​ពិតជា​មិនល្អ​ចំពោះ​សុខភាព​ឡើយ​។ ប៉ុន្តែ​ពោត​បារាំង​មិន​ត្រឹមតែ​ជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​ទេ ថែមទាំង​អាចជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​បាន​ថែមទៀត ជាពិសេស​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​តែម្តង​។​
  • ​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​៖ ពោត​បារាំង​ផ្ទុក​ទៅដោយ​វីតាមីន C ដែលជា​អង់​ទី​អុកស៊ីដ​ង់​ដ៏​ខ្លាំង​បំផុត​មួយ​ដែល​រាងកាយ​មិនអាច​ផលិត​ដោយ​ខ្លួនឯងបាន​។ ប៉ុន្តែ​វីតាមីន C នេះ​ដើរតួ​នា​ទិ​សំខាន់​មួយ​ក្នុងការ​បន្ថយ​សម្ពាធ​ឈាម និង​រក្សា​សរសៃឈាម​ឲ្យ​មាន​សុខភាព​ល្អ ដូច្នេះ​នឹង​បន្ថយ​ការកើត​ជំងឺ​ដាច់​សរសៃឈាម​បានដែរ​។ 
  • ​សុខភាព​ស្បែក​៖ ការ​ញ៉ាំ​ទឹក​ពោត​បារាំង​ទៀងទាត់​អាចជួយ​ពង្រឹង​ដល់​សុខភាព​ស្បែក​បាន​យ៉ាង​ល្អ​។ អង់​ទី​អុកស៊ីដ​ង់​របស់​វា​នឹង​ជួយ​បន្សុទ្ធ​ឈាម និង​បន្ថយ​ការកើត​មុន និង​ជំងឺ​ស្បែក​ផ្សេងៗ​ទៀត ដែល​បង្កឡើង​ដោយ​ឈាមមាន​ជាតិពុល​។​
 
​គ្រឿងផ្សំ​៖
 
  • ​ពោត​បារាំង​ទំហំ​មធ្យម ៤ ទៅ ៥​ផ្លែ​
  • ​ទឹក​មួយ​ពែង​
  • ​ម្រេច​
  • ​អំបិល (​ដាក់​ក៏បាន​មិនបាច់​ក៏បាន តាមចិត្ត​ចង់​)
  •  

​របៀប​ធ្វើ​៖

  • ​លាង​សម្អាត​ពោត​បារាំង​ឲ្យ​ស្អាត​ល្អ​
  • ​ចូរ​កាត់​ក្បាល និង​កន្ទុយ​ចោល ហើយ​ពោះ​បណ្តោយ​ជា​ពីរ​
  • ​ចូរ​ចាក់ទឹក​មួយ​ពែង ហើយ​ដាក់​ពោត​បារាំង​ទាំងអស់​ចូល​
  • ​ចូរ​ត្រាំ​បែបនេះ​យ៉ាងហោចណាស់ ៨​ម៉ោង ឬ​២៤​ម៉ោង​តាមចិត្ត​ចង់​
  • ​នៅ​ព្រឹក​ឡើង ឬ​ក្រោយពី ២៤​ម៉ោង​ហើយ អ្នក​អាច​ចាក់ទឹក​ដែល​ត្រាំ​ពោត​បារាំង​នោះ​ចេញ ហើយ​ចោល​ពោត​បារាំង​នោះ​ទៅ​
  • ​នៅពេលនេះ​អ្នកទទួលបាន​ទឹក​ដែល​ពោរពេញ​ទៅដោយ​ជីវជាតិ​ហើយ​។ អ្នក​ក៏​អាច​លាយ​វា​ជាមួយ​អំបិល និង​ម្រេច​បន្តិច​បើសិនជា​ចង់បាន​រសជាតិ​បន្ថែម​មុននឹង​ទទួលទាន​
​ឬ​
  • ​វិធី​ផ្សេង​មួយទៀត​ដោយ​អ្នក​អាចដាក់​ពោត​បារាំង​ចំនួន​ដដែល​ស្ងោ​ក្នុង​ទឹក​ឲ្យ​ពុះ​ចៀសវាង​ការ​ទុក​ត្រាំ​វា​ចោល​មួយ​យប់​
  • ​នៅពេល​ទឹក​ពុះ​ហើយ អ្នក​អាច​យក​សម្ល​ទឹក​និង​ពោត​បារាំង​នេះ​កិត​ឲ្យ​ម៉ត់​បន្ថែម​
  • ​អ្នក​អាច​ញ៉ាំ​ទឹក​នេះ​នៅពេល​ក្តៅ​ឧណ្ហៗ​ជា​ស៊ុប ឬ​ចាំ​វា​ត្រជាក់​ញ៉ាំ​តែម្តង​ក៏បាន​ដែរ​៕


​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com