អន្តរជាតិ
តើ​ទីក្រុង​ណាខ្លះ​ដែល​ស្ទះចរាចរណ៍​ខ្លាំងជាងគេ​លើ​លោក​?
10, Aug 2019 , 7:39 pm        
រូបភាព
រូបភាព៖ Time Magazine
រូបភាព៖ Time Magazine
​ដោយ ឈួន ឈី​វ​អ៊ីង 
 
ក្នុង​ទីក្រុង​ចំនួន ៤០៣ នៅក្នុង​ប្រទេស ៥៦ ការកកស្ទះ​ចរាចរណ៍​នៅតែ​បន្ត​កើនឡើង​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ចុង​ក្រោយនេះ​។ អត្រា​កកស្ទះ​ចរ​រាច​ណ៍​នេះ​កើន​ស្ទើរតែ ៧៥% នៅ​ចន្លោះ​ឆ្នាំ​២០១៧ និង ២០១៨ ។

 

 
​បើតាម​របាយការណ៍​ស​ន្ទ​ស្សន៍​ចរាចរណ៍​ដែល​ចងក្រង​ដោយ​ក្រុមហ៊ុន TomTom ទីក្រុង​ម៉ុម​បៃ ត្រូវបាន​ចាត់ជា​ទីក្រុង​មានការ​កកស្ទះ​ខ្លាំងជាងគេ​កាលពី​ឆ្នាំ​២០១៨ ដោយ​អ្នកធ្វើដំណើរ​ត្រូវ​ចំណាយពេល​ធ្វើដំណើរ​ប​ន្ថែ​ម​ជា​មធ្យម ៦៥% ជាប់​ក្នុង​ការកកស្ទះ​។ ដោយឡែក​ទីក្រុង​បូ​ហ្គោ​តា របស់​កូ​ឡុំ​ប៊ី​ស្ថិតនៅ​លំដាប់​ទី​ពីរ​ជាមួយនឹង​អត្រា​៦៣% ខណៈ​ទីក្រុង​លី​ម៉ា​របស់​ប៉េ​រូ​ឈរ​នៅ​លេខ​រៀង​ទី​៣ ជាមួយ​អត្រា ៥៨%​។ 
 
​ទីក្រុង​របស់​ប្រទេស​ឥណ្ឌា បាន​ឈរ​នៅ​លំដាប់​ទី​៤ ម្តងទៀត​ជាមួយ​តម្រូវការ​ពេលវេលា​ធ្វើដំណើរ ៥៨% នៅក្នុង​រដ្ឋធានី​ញូ​ដេលី ។ ទីក្រុង​មូ​ស្គូ មានការ​កកស្ទះ​ខ្លាំងជាងគេ​នៅ​អឺរ៉ុប ដែល​អ្នកធ្វើដំណើរ រំពឹងថា​នឹងត្រូវ​ចំណាយពេល​វេលា​ធ្វើដំណើរ​៥៦% បន្ថែម​។ នៅ​សហរដ្ឋអាមេរិក រដ្ឋ Los Angeles មាន​កម្រិត​នៃ​ការកកស្ទះ​យ៉ាងខ្លាំង ដែល​ត្រូវ​ចំណាយពេល​បន្ថែម ៤១%​។​
 
​ផ្នែក​វិជ្ជមាន​តែមួយគត់​នៃ​ការកកស្ទះ​ចរ​រា​ចរណ៍​នេះ គឺ​សូចនាករ​នៃ​សេដ្ឋកិច្ច​ដែល​រឹងមាំ តែ​វា​ពិតជា​នាំមក​នូវ​ផល​អាក្រក់​ដល់​បរិស្ថាន តាមរយៈ​ផ្សែង​យានយន្ត​នៅពេល​ធ្វើដំណើរ​។​
​ខាងក្រោម​នេះ​ទីក្រុង​ដែលមាន​ចរ​រាច​រណ៍​កកស្ទះ​ខ្លាំង ទាំង​១៥ លើ​ពិភពលោក​ផ្អែកលើ​អត្រា​នៃ​ពេលវេលា​ធ្វើដំណើរ​ដែល​ត្រូវ​បន្ថែម​ដោយសារ​ការកកស្ទះ​ក្នុង​ឆ្នាំ ២០១៨៖ 
 
1.​ ​មុម​បៃ (Mumbai) នៃ​ឥណ្ឌា ​៦៥%
2.​ ​បូ​ហ្គោ​តា (Bogota) នៃ​កូ​ឡុំ​ប៊ី ​៦៣%
3.​ ​លី​ម៉ា (Lima) នៃ​ប៉េ​រ៉ូ ​៥៨%
4.​ ​ញូ​វ​ដេលី (New Delhi) នៃ​ឥណ្ឌា ​៥៨%
5.​ ​មូ​ស្គូ (Moscow) នៃ​រុស្សី ​៥៦%
6.​ ​អ៊ី​ស្តង់​ប៊ុល (Istanbul) នៃ​តួ​គី ​៥៣%
7.​ ​ហ្សា​ការ​តា (Jakarta) នៃ​ឥណ្ឌូណេស៊ី ​៥៣%
8.​ ​បាងកក (Bangkok) នៃ​ថៃ ​៥៣%
9.​ ​ម៉ិ​ក​ស៊ី​កូ (Mexico City) នៃ​ម៉ិ​ក​ស៊ិ​ក ​៥២%
10.​ ​រ៉េ​ស៊ី​ហ្វេ (Recife) នៃ​ប្រេ​ស៊ី​ល​ ​៤៩%
11.​ ប៊ុ​យ​ការ៉េ​ស (Bucharest) នៃ​រ៉ូ​ម៉ា​នី ​៤៨%
12.​ សេន ពី​ទ័​រ​ស្បើ​ក​(Saint Petersburg) នៃ​រុស្សី ៤៧%
13.​ កៀវ (Kiev) នៃ​អ៊ុយ​ក្រែ​ន ​៤៦%
14.​ ឌុយ​ប្លាំ​ង (Dublin) នៃ​អៀឡង់ ​៤៥%
15.​ ​ឡូដ (Lodz) នៃ​ប៉ូឡូញ ​៤៤% ៕
 

Tag:
 ចរាចរណ៍​
  ចំណេះដឹង​ទូទៅ
© រក្សាសិទ្ធិដោយ thmeythmey.com