ពីនេះ ពីនោះ
ការប្រមូល​កូន​ត្រី​ប្រភេទ​ជិត​ផុត​ពូជ នៅក្នុង​ទន្លេមេគង្គ​ដើម្បី​គោលដៅ​ស្រាវជ្រាវ​
10, Aug 2019 , 9:39 pm        
រូបភាព
 រ៉ូ​នីសា អ្នកនេសាទ និង​ជា​អ្នកប្រមូល​កូន​ត្រី​សម្រាប់​ការស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល និង​លោក ថាច់ ផា​ណា​រ៉ា ប្រធាន​មន្ទីរពិសោធន៍ វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល ក្នុងពេល​ប្រមូល​កូន​ត្រី​នៅក្នុង​ទន្លេមេគង្គ​។​-

ដោយ:
​កាលពី​ពាក់កណ្តាល​ខែកក្កដា គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជល បាន​ចុះទៅ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​ដំណើរ​បណ្តែត​ខ្លួន​តាម​ចរន្តទឹក​នៃ​ពពួក​កូន​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី ចេញពី​ទន្លេមេគង្គ ឆ្ពោះទៅ​បឹង​ទន្លេសាប ទន្លេមេគង្គ​ក្រោម និង​ទន្លេបាសាក់​ផងដែរ​។ ក្នុងពេលនោះ យើង​សង្កេតឃើញថា ពុំមាន​វត្ដ​មានកូន​ត្រី​ឡើយ ព្រោះ​ទឹក​មិនទាន់​ឡើង​។ ប៉ុន្តែ កាលពី​សប្តាហ៍​មុន ពោលគឺ​នៅ​ថ្ងៃ​សៅរ៍ ទី ៣ ខែសីហា កន្លងទៅនេះ យើង​សង្កេតឃើញថា មាន​ពពួក​កូន​ត្រី​រៀល ត្រី​ប្រា និង​កូន​ត្រី​ប្រភេទ​ផ្សេងៗ​ទៀត បាន​បណ្តែត​ខ្លួន​ចុះមក​តាម​ទឹក​យ៉ាងច្រើន​។

សូម​ទស្សនា​វិ​ដេ​អូ​ក្លី​ប ស្តីពី​ការសិក្សា​ស្រាវជ្រាវ​នេះ របស់​អ្នកជំនាញ​ជលផល​ខាងក្រោម​នេះ​៖
 
© រក្សាសិទ្ធិដោយ thmeythmey.com