កីឡាអន្តរជាតិ
អន្តរជាតិ
លោក Srivaddhanaprabha ក្លាយជាប្រធានក្លិប Leicester ពេញសិទ្ធិបន្តពីឪពុក
× លោក Aiyawatt Srivaddhanaprabha ត្រូវតែងតាំងជាប្រធានក្លិប Leicester City ជំនួសតំណែងឪពុករបស់ខ្លួន គឺលោក Vichai ដែលទទួលមរណភាពក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រក្បែរនៅកីឡដ្ឋាន King Power Stadium កាលពីឆ្នាំមុន។
លោក Srivaddhanaprabha ដែលជាកូនប្រុសច្បងរបស់សេដ្ឋីថៃ ហើយធ្លាប់បានបម្រើការជាអនុប្រធានក្លិបរហស្សនាមកញ្ជ្រោងនេះ ត្រូវទទួលរ៉ាប់រងតំណែងរបស់ឪពុកទាំងអស់។
បុរសវ័យ ៣៤ ឆ្នាំដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន King Power ផងនោះត្រូវបានគេរាយការណ៍ថា បានឡើងជាប្រធានអចិន្ត្រៃយ៍របស់ Leicester នៅថ្ងៃទី៨ ខែសីហា ខណៈដែលប្អូនប្រុសរបស់គេ លោក Apichet ជំនួសតំណែងជាអនុប្រធានក្លិបវិញ។
សេចក្តីថ្លែងការណ៍របស់ម្ចាស់ជើងឯក PremierLeague រដូវកាល ២០១៥-១៦ បង្ហាញថា លោក Srivaddhanaprabha នឹងបន្តដឹកនាំក្លិបដែលជាសមិទ្ធផលរបស់ឪពុកលោកចាប់តាំងពីកាន់កាប់ Leicester រយៈពេលជិតមួយទសវត្សរ៍មុននេះ។
លោក Srivaddhanaprabha បានសម្តែងក្តីរំភើបក្រោយឡើងតំណែងនេះថា៖ នេះជាឯកសិទ្ធិដំបូងក្នុងនាមជាប្រធានរបស់ក្លិបដ៏អស្ចារ្យនេះ និងសន្យាដឹកនាំគ្រួសារ Leicester City ចូលក្នុងសៀវភៅប្រវត្តិសាស្ត្រក្នុងចំណោមក្លិបល្បីៗនៅអង់គ្លេស»។
សូមបញ្ជាក់ថា លោក Vichai Srivaddhanaprabha បានបានបាត់បង់ជីវិតជាមួយមនុស្ស៤នាក់ផ្សេងទៀតក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រក្បែរកីឡដ្ឋាន King Power Stadium ក្រោយជំនួបជាមួយ West Ham កាលពីខែតុលា ឆ្នាំ២០១៨៕
Tag:
Aiyawatt Srivaddhanaprabha
Leicester City
Vichai Srivaddhanaprabha
© រក្សាសិទ្ធិដោយ thmeythmey.com