ជាតិ
​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​សម្រាប់​មន្ត្រីរាជកា​រ​ទៅ​រៀន​នៅ​សាលា Fulbright វៀតណាម​
10, Aug 2019 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ៖ ក្រោម​ការឧបត្ថម្ភ​រប​ស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក និង​មានការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ និង បណ្តុះ​ប​ណា្ត​ល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បានផ្តល់​អាហារូបករណ៍​ថា្នក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន​២​កន្លែង ដល់​ម​ន្រី្ត​រាជការ​កម្ពុជា​។​

 
​បើតាម​សេច​កី្ត​ជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សាកលវិទ្យាល័យ Fulbright School of public Policy and Management នៅ​វៀតណាម ដែលមាន​ការឧបត្ថម្ភ​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក នឹង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ទៅ​សិក្សា​ផែ្ន​ក Public Policy ( Policy Analysis and Leadership Management ) ។ 
 
​ជាមួយ​គា្ន​នេះ​ដែល សាកលវិទ្យាល័យ Fulbright ក៏មាន​ការផ្តល់​អាហារូបករណ៍​៥០% និង​ជ្រើសរើស​ទៅ​សិក្សា​ជា​លក្ខណៈ​បង់ថ្លៃ​ផង​ដែល ។ 
 
​សម្រាប់​ការចុះ​ឈ្មោះ និង​ការដាក់​ពាក្យ សូម​ចូលទៅ​កាន់​គេហទំព័រ www.fsppm.fuv.edu.vn/apply ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថែ្ង​ទី​១៨ ខែសីហា ឆាំ្ន​២០១៩​។​
 

Tag:
 អាហារូបករណ៍​
  បរិញ្ញាបត្រ​
  វៀតណាម​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com