អត្ថបទពាណិជ្ជកម្ម
ផាក​កាហ្វេ​សាខា​ទួលគោក​ដាក់​សម្ពោធ​ជា​ផ្លូវការ​ដោយ​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​ជាច្រើន​
10, Aug 2019 , 3:49 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ កត្តា​ដែល​សំខាន់​មួយ​ក្នុងចំណោម​កត្តា​សំខាន់​ជាច្រើន​ទៀត ក្នុង​ការបើក​ភោជនីយដ្ឋាន​ប្រកបដោយ​ជោគជ័យ​គឺ ការជ្រើសរើស​ទីតាំង​បែប​យុទ្ធសាស្ត្រ​។ កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ ក្រុមហ៊ុន  ផាក កាហ្វេ ហ្វ៊ូ​ដ អេ​ន បេ​វើ​រី​ច បាន​បើកសម្ពោធ​ជា​ផ្លូវការ ផាក​កាហ្វេ សាខា​ទួលគោក របស់ខ្លួន ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ទីតាំង​ដ៏​ល្អ​របស់​ផាក​កា​ហ្វ​។​
 
​ផាក​កាហ្វេ សាខា​ទួលគោក មាន​ទីតាំងនៅ​លើផ្លូវ​៥១៦​កែង​៣១៧ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ  (​អតីត​មជ្ឈមណ្ឌល បណ្តុះបណ្តាល​ធនាគារ​អេស៊ីលីដា​) ដែល​នៅ​ជិត​ផ្សារ​ទំនើប អគារ​ការិយាល័យ​ធ្វើការ និង​តំបន់​ដែល​ប្រជាជនមាន​ចំណូល​មធ្យម​និង​ខ្ពស់ ដែល​សុទ្ធតែជា​ក្រុម​អតិថិជន​របស់ខ្លួន​។​
 
​ផាក​កាហ្វេ សាខា​ទួលគោក មាន​ទីតាំងនៅ​លើផ្ទះ​កែង ដែល​ពិតជា​អំណោយផល​ខ្ពស់​ដល់​ការប្រកប​អាជីវកម្ម ដូចជា​អតិថិជន​អាចមាន​ភាព ងាយស្រួល​ក្នុងការ​មើលឃើញ​ហាង និង​មាន​ចំណត​ច្រើន​សម្រាប់​អតិថិជន​។​


 
​មិនតែប៉ុណ្ណោះ ផាក​កាហ្វេ សាខា​ទួលគោក មាន​ទីតាំង​ក្នុង​តំបន់​ដែលមាន​សុវត្ថិភាព​និង​សន្តិសុខ​ល្អ ដែល​ធ្វើ​ឲ្យ​អតិថិជន​មាន​អារម្មណ៍ល្អ និង​សុវត្ថិភាព​ដើម្បី​មក​ទទួលទាន​អាហារ​នៅ​ហាង​របស់ខ្លួន​។​
 
​ការរៀបចំ​តុ​ពិសា​របស់​ផាក​កាហ្វេ​គឺ​អំណោយ​ល្អ​ដល់​ការពិភាក្សា​ជំនួញ ឬ​ការងារ​ផ្សេងៗ ពីព្រោះ​គម្លាត​ពី​តុ​មួយ​ទៅ​តុ​មួយ ឆ្ងាយ​ល្មម​មិនអោយ​អ្នក​នៅ​តុ​ជិត​អាច​ស្តាប់លឺ​ការសន្ទនា​គ្នា​ឡើយ​។ 
 
​គួរ​បញ្ជាក់ថា ផាក​កាហ្វេ ជា​ភោជនីយដ្ឋាន​ដែល​បង្កើតឡើង​ដោយ​កូន​ខ្មែរ​សុទ្ធសាធ​នៅ​ឆ្នាំ​២០០៤ ដែល​ផ្តល់ជូន អាហារ​គ្មាន​ប៊ីចេង កាហ្វេ​ឆុង​បែប​បុរាណ​ខ្មែរ និង ភេសជ្ជៈ​ល្អ​ជំនួយ​សុខភាព​។ 
 
​ក្រុមហ៊ុន ផាក កា​ហ្វ ហ្វ៊ូ​ដ អេ​ន​បេ​វើ​រី​ច មាន​ចក្ខុវិស័យ ដើម្បី​ក្លាយទៅជា​ភោជនីយដ្ឋាន លំដាប់ថ្នាក់​លេខ​១ នៅក្នុង​ប្រទេស​កម្ពុជា ដែល​បំរើ​នូវ​អាហារ​ដ៏​សំបូរបែប ដូចជា គុយទាវ កាហ្វេ និង​អាហារសម្រន់​ផ្សេងៗ​ទៀត ហើយក៏​ជា​កន្លែង ដែលមាន ភាពរស់រវើក រួសរាយ​រាក់ទាក់ ផលិតផល​មានគុណ​ភាព​ខ្ពស់ មាន​អនាម័យ គិតគូរ​ដល់​សុខភាព គ្មាន​ជាតិ​ប៊ីចេង រួមផ្សំ​ជាមួយ​បរិយាកាស​ល្អឥតខ្ចោះ ព្រមទាំង​សេវាកម្ម​ប្រកបដោយ​ភាព​ស្ទាត់ជំនាញ​៕











Tag:
 Park Cafe
© រក្សាសិទ្ធិដោយ thmeythmey.com