ពីនេះ ពីនោះ
ពាក្យខ្លះសរសេរជាអក្សរ«ប» អាចសរសេរទៅជា «ព» ក៏បាន!
× វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យខ្លះអាចសរសេរជាអក្សរ «ប» ឬ «ព» ក៏បាន នៅតែរក្សាន័យដូចគ្នាដដែល។
ពាក្យដែលអាចសរសេរជាអក្សរ «ប» ឬ «ព» មានដូចជា៖ ប្រួក ឬ ព្រួក(បុក, បាក់), ប្រួត ឬព្រួត( ផ្គួបគ្នាឱ្យមាំ), ប្រួម ឬព្រួម( ធ្វើឱ្យមានរាងរួម), បំផ្លើស ឬពន្លើស( ធ្វើឱ្យលើសជ្រុល)។ល។
សាធារណជនខ្លះនៅតែប្រកែកគ្នាថា គួរតែសរសេរពាក្យជាអក្សរ «ប» ឬ «ព» តើមួយណាត្រឹមត្រូវជាង។ ការពិត រវាងពាក្យដែលសរសរដោយ «ប» ឬ «ព» គឺត្រឹមត្រូវដូចគ្នា។ នេះបើយោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាតដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com