សុខភាព
អន្តរជាតិ
ទារក​កើត​នៅ​រដូវរងា ប្រឈម​ហានិភ័យ​ខ្ពស់​ផ្នែក​សុខភាព​ផ្លូវចិត្ត​
11, Aug 2019 , 8:59 am        
រូបភាព
រូបភាព៖ Harvard Health
រូបភាព៖ Harvard Health
​ដោយ ឈួន ឈី​វ​អ៊ីង 

​ទារក​ដែល​កើត​ក្នុងអំឡុង​ខែរងា គឺ​ស្ថិតក្នុង​ហានិភ័យ​ខ្ពស់​ក្នុងការ​អភិវឌ្ឍ​ផ្នែក​ស្មារតី ផ្លូវចិត្ត​មិន​ប្រក្រតី​។

 
​ក្រុម​អ្នកស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ Cardiff បាន​រកឃើញថា កម្រិត​អរ​ម៉ូ​ន​ករទី​សូល​កើនឡើង​ប្រមាណ ២០% ចំពោះ​ស្ត្រី​ដែល​ផ្តល់កំណើត​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ និង​រដូវរងារ ច្រើនជាង​ស្ត្រី​ដែល​ផ្តល់់កំណើត​នៅ​រដូវ​ផ្កា​រីក ឬ​រដូវក្តៅ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស BBC ។ 
 
​កម្រិត​អរ​ម៉ូ​ន​ករទី​សូល​កើនឡើង​ពី​ធម្មជាតិ​ក្នុងអំឡុងពេល​ស្ត្រី​កំពុង​ពពោះ​។ នេះ​បើតាម​ប្រសាសន៍​របស់លោក​សាស្ត្រាចារ្យ Ros John ។ អរ​ម៉ូ​នករ​ទី​សូល​នេះ​មាន​តួនាទី​រ៉ាប់រង​ការឆ្លើយតប​នឹង​អារម្មណ៍​ដូចជា ភាព​តានតឹង (​ស្ត្រេ​ស​)​របស់​សារពាង្គកាយ ហើយក៏​ទាក់ទង​នឹង​ការចងចាំ​របស់​ខួរក្បាល ការតម្រូវ​ជាតិ​ស្ករ​នៅក្នុង​ឈាម​ផងដែរ​។​
 
​ការស្រាវជ្រាវ​ថ្មី​នេះ​អាច​ពន្យល់​ពី​ហេតុផល​ដែល​ទារក​កើត​នៅ​រដូវរងា អាច​ជួប​បញ្ហា​ស្មារតី ឬ​ផ្លូវចិត្ត ប៉ុន្តែ​ពួកគេ​មិនទាន់​អាច​ពន្យល់ថា ហេតុអ្វី​បានជា​ស្ត្រី​ដែល​ផ្តល់កំណើត​នៅ​រដូវរងា​មាន​កម្រិត​អរ​ម៉ូ​ន​ករទី​សូល​ខ្ពស់ បាន​នៅឡើយ​ទេ​៕ 

Tag:
 ​ទារក​
  សុខភាព​
  ចំណេះដឹង​ទូទៅ​
© រក្សាសិទ្ធិដោយ thmeythmey.com