ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​កសិកម្ម ពិបាកចិត្ត​រឿង​ជាន់​ការងារ​ជាមួយ​ក្រសួង​ធនធានទឹក​
10, Aug 2019 , 4:14 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន បានលើកឡើង​ពី​បញ្ហា​ជាន់​ការងារ​រវាង​ក្រសួងកសិកម្ម និង​ក្រសួង​ធនធានទឹក​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ​ឥឡូវនេះ លែង​ហ៊ាន​ទៅដល់​វាលស្រែ​ហើយ ថា​ខ្ញុំ​ទៅ​លូកលាន់​ការងារ​របស់គេ មិនអាច​ទៅ​មើល​ស្រូវ​បានទេ​ឥឡូវនេះ គឺថា​វាយប្រហារ​តែម្ដង ហាក់ដូចជា​មិនត្រូវ​គ្នា​»​។

 

 
​សូម​ស្ដាប់​ប្រសាសន៍​លោក វេ​ង សាខុន ៖
 


 
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានលើកឡើង​បែបនេះ​ក្នុង​កម្មវិធី​មហាសន្និបាត និង​បោះឆ្នោត​អាណត្តិ​ទី​៣​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ថ្ងៃទី​៩​ខែសីហា​។​
​ជុំវិញ​បញ្ហា​ជាន់​ការងារ​គ្នា​រវាង​ក្រសួង រដ្ឋមន្ត្រី​កសិកម្ម​រូបនេះ បាន​លើក​ឧទាហរណ៍​ប្រទេស​វៀតណាម ដែល​មុន​ឆ្នាំ​១៩៩០ បាន​បំបែក​ស្ថាប័ន​ពាក់ព័ន្ធ​កសិកម្ម ទៅជា​៥​ក្រសួង តែ​ក្រោយមក​បាន​ច្របាច់​បញ្ចូល​គ្នា​វិញ ដែល​ធនធានទឹក ស្ថិតក្នុង​ក្រសួង​តែមួយ​នោះដែរ​។​
 
​លោក វេ​ង សាខុន បានចាត់ទុក​ផ្នែក​ធនធានទឹក ឬ​ប្រព័ន្ធធារាសាស្ត្រ ជា​គន្លឹះ​សម្រាប់​ជំរុញ​វិស័យ​កសិកម្ម តែ​ផ្នែក​នេះ​ហាក់​មិនសូវ​រីកចម្រើន​ឆ្លើយតប​នឹង​សម័យកាល​ប្រកួតប្រជែង​។ លោក​មានប្រសាសន៍​ដូច្នេះ​ថា​៖«​បញ្ហា​ទឹកជា​បញ្ហា​គន្លឹះ​ដ៏​ធំ ដែល​ហាក់បីដូចជា​នៅ​ទ្រឹង មិនសូវ​ជឿនលឿន​ប៉ុន្មាន​»​។​
 
​ក្រៅពី​បញ្ហា​ធនធានទឹក លោក វេ​ង សាខុន បានស្នើ​ឲ្យ​មានការ​ជំរុញ​ថែមទៀត​ដល់​វិស័យ​ពាក់ព័ន្ធ​ការផលិត​នាំចេញ​កសិផល​។ លោក​ប្រាប់ថា ដើម្បី​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ កម្ពុជា​ត្រូវ​កែលម្អ​ប្រព័ន្ធ​ដឹកជញ្ជូន ថ្លៃ​អគ្គិសនី ជាដើម​៕
 

Tag:
 កសិកម្ម​
  ធនធានទឹក​
  វេ​ង សាខុន​
  លឹម គានហោ​
© រក្សាសិទ្ធិដោយ thmeythmey.com