សូម​ប្រុងប្រយ័ត្ន​! ស្ទឹង​សង្កែ ខេត្តបាត់ដំបង អាចមាន​កំពស់​ទឹក​ឡើង​ខ្ពស់​
ជាតិ
សូម​ប្រុងប្រយ័ត្ន​! ស្ទឹង​សង្កែ ខេត្តបាត់ដំបង អាចមាន​កំពស់​ទឹក​ឡើង​ខ្ពស់​
10, Aug 2019 , 4:36 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋបាលខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​១០ ខែសីហា នេះ បាន​ជូនដំណឹង​ដល់​ពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ស្ទឹង​សង្កែ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ករណី​ទឹកជំនន់​។​

 
​អាជ្ញាធរ​បានបញ្ជាក់​ថា ប៉ែក​ខាងលើ​ស្រុក​សំឡូត​ជាប់​ព្រំដែន​ថា មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បណ្តាល​ឲ្យ​ទឹក​នៅ​អាង​ស្តុក​ទឹក​ទំ​បន់​ពហុ​បំណង​សេក​សក​ទឹក​ឡើង​ខ្លាំង ដូច្នេះ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង នឹង​បើកទ្វារ​ទឹក​បន្ធូរ​ស្ថានភាព​ទឹក​តាម​ស្ទឹង​សង្កែ​។​
 
«​នៅ​ល្ងាច ឬ​យប់​ទឹក​នេះ នៅក្នុង​ស្ទឹង​សង្កែ​ទី​រួម​ខេត្តបាត់ដំបង កំពស់​ទឹកនឹង​កើនឡើង​ខ្ពស់ អាស្រ័យ​ដូចនេះ​សូម​បងប្អូន​មេត្តា​មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​» ។ នេះ​ជាការ​ជូនដំណឹង​របស់​រដ្ឋបាលខេត្ត​បាត់ដំបង​៕
 
 

Tag:
 ជំនន់​
© រក្សាសិទ្ធិដោយ thmeythmey.com