ជាតិ
​លិច​ផ្ទះ​ពលរដ្ឋ​មួយចំនួន​នៅ​ស្រុក​ទឹកឈូ និង​ក្រុង​កំពត ខេត្តកំពត​
10, Aug 2019 , 5:06 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តកំពត
រូបភាពពីរដ្ឋបាលខេត្តកំពត
​ក្រៅពី​ខេត្ត​ព្រះសីហនុ ខេត្តរតនគិរី និង​បណ្តា​ខេត្ត​ជាច្រើន​ទៀត ខេត្តកំពត​ដែល​នៅ​តំបន់​សមុទ្រ ក៏​រង​ការយាយី​ដោយ​គ្រោះទឹកជំនន់​ផងដែរ​។ រដ្ឋបាល​ខេត្តកំពត​បា​ន​បញ្ជាក់​នៅថ្ងៃនេះ​ថា ការបន្ត​ធ្លាក់ភ្លៀង​ជាប់​គ្នា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បណ្តាល​ឲ្យ​មាន​ទឹកជំនន់​ទឹកភ្លៀង​ជន់​លិច​ឃុំ សង្កាត់​មួយចំនួន​នៅ​ស្រុក​ទឹកឈូ និង​ក្រុង​កំពត​។​

 
​ពលរដ្ឋ​សរុប​ជាង​១០០​គ្រួសារ​នៅ​ភូមិ​ស្វាយ​ធំ និង​ភូមិ​ក្រាំង ក្នុង​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ពិសេស​នៅ​ស្ថានីយ៍​រថភ្លើង​។ ជាមួយគ្នានេះ លោក​អភិបាលខេត្ត ជាវ តា​យ បាន​ចុះ​ពិនិត្យ​និង​ចែក​អំណោយ​ស្បៀងអាហារ និង​ថវិការ​មួយចំនួន​ដល់​ពលរដ្ឋ​រងគ្រោះ​៕ 



Tag:
 ជំនន់​
© រក្សាសិទ្ធិដោយ thmeythmey.com