ជាតិ
សិល្បះ
លោក សួស សង​វាចា គ្មាន​សង្ឃឹមថា ជំងឺ​ធូរស្បើយ តែ​ព្យាយាម​ហាត់ប្រាណ​នៅផ្ទះ​
11, Aug 2019 , 11:25 am        
រូបភាព
​ភ្នំពេញ​៖ ធ្លាប់បាន​ទៅ​ព្យាបាល​ជំងឺ​អស់​ជាច្រើន​ពេទ្យ ប៉ុន្តែ​អាការ​នៅតែ​មិន​ធូរស្បើយ តារាចម្រៀង​ទសវត្សរ៍​ឆ្នាំ​៩០​រូបនេះ ហាក់​អស់សង្ឃឹម​ចំពោះ​ជំងឺ​របស់ខ្លួន​ថា​នឹង​អាច​ប្រសើរឡើង​។ ដោយមាន​ជីវភាព​ខ្វះខាត​ផង សព្វថ្ងៃនេះ​លោក សួស សង​វាចា ព្យាយាម​ហាត់ប្រាណ​នៅផ្ទះ​ជំនួយ​ឱ្យ​ការ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

 
​តារាចម្រៀង សួស សង​វាចា បាន​រួបរឹត​ដោយ​ជំងឺលើសឈាម និង​ជំងឺ​ទឹកនោមផ្អែម​អស់ រយៈពេល​ជិត​៥​ឆ្នាំ​មកហើយ​។ ក្រោយពី​ចំណាយ​ប្រាក់​អស់​ជាច្រើន ដើម្បី​ព្យាបាល​ជំងឺ តែ​មិនមាន​លទ្ធផល​រួចមក លោក​ក៏​សម្រេចចិត្ត​ខំ​ហាត់ប្រាណ​នៅផ្ទះ​វិញ​។​
 
​អ្នកចម្រៀង​ដែល​ចូល​សិល្បៈ​ក្នុង​ឆ្នាំ​១៩៩៩​រូបនេះ បញ្ជាក់​ទាំងអស់​សង្ឃឹម​៖«​ពីមុន​ខ្ញុំ​បាន​ទៅ​ព្យាបាល​ច្រើន​ពេទ្យ ទាំង​ពេទ្យ​វិទ្យាសាស្ត្រ​និង​ទៅ​គ្រូថ្នាំ​ខ្មែរ​ផង​តែ​មិនបាន​ផល​សោះ​។ ពេលនេះ​ខ្ញុំ​សល់​ប្រាក់​តិចតួច​ដែរ តែ​ខ្ញុំ​ទុក​ផ្គង់​ផ្គង់​គ្រួសារ​ក្នុង​គ្រាអាសន្ន ហើយ​ខ្ញុំ​ខំ​ហាត់ប្រាណ​នៅផ្ទះ​វិញ​។ អ្នកមាន​ច្រើនណាស់​ដែល​គេ​មាន​ជំងឺ​ដូច​ខ្ញុំ ហើយ​គេ​ទៅ​ព្យាបាល​នៅ​ប្រទេស​ជឿនលឿន ក៏​នៅតែ​មិនជា​»​។​
 
​ដោយសារ​ជំងឺលើសឈាម​ធ្វើ​ឱ្យដៃ​ឆ្វេង​របស់​បុរស​វ័យ​៥៥​ឆ្នាំ​រូបនេះ មិនអាច​លើក​បាន ហើយ​អាច​ដើរ​បានតែ​តិចតួច​ប៉ុណ្ណោះ​។ មានផ្ទះ​ផ្ទាល់ខ្លួន​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោ​សែន​ជ័យ រាជធានី​ភ្នំពេញ សព្វថ្ងៃ​ជីវភាព​គ្រួសារ​ទាំងមូល​ន​ត្រូវ​ពឹង​ទាំងស្រុង​លើ​មុខរបរ​លក់​អីវ៉ាន់​តិចតួច​របស់​ប្រពន្ធ​នៅផ្ទះ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ និង​ចិញ្ចឹម​កូន​៣​នាក់​៕
 

Tag:
 សិល្បៈ​
 ​ចម្រៀង​
  តារា​
  សួស សង​វាចា​
© រក្សាសិទ្ធិដោយ thmeythmey.com