ជាតិ
​អ្នក​អភិរក្ស​ប្រទះឃើញ​សព​ទន្សោង​មួយ​ក្បាល​ក្នុង​ដែនជម្រកសត្វព្រៃ​នៅ​ឧ​ត្ត​រ​មានជ័យ​
11, Aug 2019 , 12:19 pm        
រូបភាព
រូបភាពពីក្រសួងបរិស្ថាន
រូបភាពពីក្រសួងបរិស្ថាន
​ក្រុម​អភិរក្ស​ធនធានធម្មជាតិ កាលពី​ថ្ងៃទី​១០​សីហា ឆ្នាំ​២០១៩​បាន​ប្រទះឃើញ​សត្វ​ទន្សោង​ព្រៃ​ទម្ងន់​ប្រមាណ​៥០០​គីឡូក្រាម​ដែល​ងាប់ នៅ​ដែនជម្រកសត្វព្រៃ​ស​ង្ស​រុក្ខ​វន្ត​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ នេះ​បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងបរិស្ថាន​។

 
​ព្រះ​តេជគុណ ប៊ុត សា​លួត ជា​ប្រធាន​សហគមន៍​សង្ឃ​រុក្ខា​វ័ន បាន​មាន​ដីកា​បញ្ជាក់ថា​៖ «​ទន្សោង​ងាប់​ប្រហែល​មួយ ឬ​ពីរ​ថ្ងៃមុន ដោយ​មិនដឹងថា​មូលហេតុ​នៅឡើយ​ទេ​។ ប៉ុន្តែ​ទន្សោង​នេះ ហាក់​មាន​វ័យ​ចំណាស់ និង​លើ​ជើងឆ្វេង​មាន​ស្នាម​ធ្លាប់​ជាប់អន្ទាក់​»​។​
 
​មន្ត្រី​បរិស្ថាន​និង​ព្រះ​តេជគុណ ប៊ុន សា​លួត បាន​នាំយក​សត្វ​ទន្សោង​រៀបចំ​ធ្វើ​ពិធីបុណ្យ​ប័​ង្សុ​កូ​ល តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​៕ 
 



Tag:
 ​ឧត្ដរមានជ័យ​
  ទន្សោង
© រក្សាសិទ្ធិដោយ thmeythmey.com