ចង់​ឲ្យ​បេះដូង​កាន់តែ​មាន​សុខភាព​ល្អ អាច​ព្យាយាម​ញ៉ាំ​អាហារសម្រន់​ទាំងនេះ​បាន​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ចង់​ឲ្យ​បេះដូង​កាន់តែ​មាន​សុខភាព​ល្អ អាច​ព្យាយាម​ញ៉ាំ​អាហារសម្រន់​ទាំងនេះ​បាន​
12, Aug 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជំ​ហ៊ាន​ដ៏​សំខាន់បំផុត​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​សុខភាព​បេះដូង​នោះ​គឺ​ចាប់ផ្តើម​ជាមួយ​របស់​ដែល​ត្រូវការ​ដាក់ចូល​មាត់​។ ហ្សែ​ន​ដើរតួនាទី​ដ៏​ធំ​មួយ​ចំពោះ​សុខភាព​បេះដូង​ដែរ ប៉ុន្តែ​សម្រាប់​របៀប​រស់នៅ​ដូចជា របប​អាហារ និង​ការហាត់​ប្រាណ​ក៏​ដើរតួនាទី​កាន់តែ​ធំ​ទៀត​ក្នុង​ការបង្ការ​ជំងឺ​បេះដូង​ទៅវិញ​។​

 
​ខាងក្រោម​នេះ​គឺជា​អាហារសម្រន់​មួយចំនួន​ដែលមាន​ជីវជាតិ​គ្រប់គ្រាន់​ក្នុងការ​បង្ការ និង​ប្រឆាំង​ជំងឺ​បេះដូង​ហើយ​៖ 
 
​ផ្លែ​ប៉ោម​
 
​ផ្លែ​ប៉ោម​ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​ជាច្រើន​ដូចជា Quercetin ដែល​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ក្រិន​រឹង​សរសៃឈាម និង​បញ្ហា​បេះដូង​ដោយសារតែ​រ៉ាឌីកាល​សេរី​បាន​។ សារធាតុ Pectin ក្នុង​ផ្លែ​ប៉ោម​គឺជា​ជាតិ​សរសៃ​ដ៏​ពិសេស ដែល​អាចជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន​។ ក្រោ​ពីណេះ ផ្លែ​ប៉ោម​មាន​សារធាតុ​ប្រឆាំងនឹង​ការ​រលាក​ដ៏​ខ្លាំង​ដែល​អាចជួយ​ឲ្យ​សុខភាព​បេះដូង​ទាំងមូល​កាន់តែ​ល្អ​។ 
 
​សូកូឡា​ខ្មៅ​
 
​សូកូឡា​ខ្មៅ​ផ្ទុក​ទៅដោយ​សារធាតុ Cocoa ដែលជា​ប្រភព Flavonoids ដ៏​អស្ចារ្យ​។ សារធាតុ​នេះ​គឺជា Phytochemicals និង​ត្រូវបាន​គេ​រកឃើញថា​អាចជួយ​បង្ការ​កុំ​ឲ្យ​មាន​កំណក​ក្នុង​សរសៃឈាម​អាក់ទែ និង​បន្ថយ​សម្ពាធ​ឈាម​បាន​ទៀត​។ 
 
​បឺ​រី​ពណ៌​ខៀវ​
 
​ការ​រលាក​ក្នុង​ជញ្ជាំង​សរសៃឈាម​អាក់ទែ​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​គាំង​បេះ​ដូ​អ​កាន់តែ​ខ្ពស់​។ ប៉ុន្តែ​អ្នក​អាច​ទប់ស្កាត់​រឿងនេះ​បាន​តាមរយៈ​ការ​ញ៉ាំ​ផ្លែ​បឺ​រី​ពណ៌​ខៀវ​មួយ​កូនចាន​ចង្កឹះ​ក្នុង​មួយថ្ងៃ​។ នេះ​ដោយសារតែ​វា​មាន​សារធាតុ​អង់​ទី​អូក​ស៊ី​ដង់​ប្រឆាំង​ការ​រលាក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com