ពីនេះ ពីនោះ
«​ហឹប​» ជា​កម្ចី​ពី​សៀម ចំណែក​«​ប្រអប់​»​ជា​ពាក្យ​ខ្មែរ​!
12, Aug 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​«​ហឹប​» ឬ​«​ហី​ប​» តែ​អាន​ថា​«​ហ៊ី​ប​» នោះ​ជា​ពាក្យ​កម្ចី​ពី​សៀម​។ ខ្មែរ​យើង​មាន​ពាក្យ​«​ប្រអប់​» ដែលមាន​សណ្ឋាន​ដូចគ្នា​នឹង​«​ហឹប​»​ដែរ​។ គ្រាន់តែ «​ហឹប​»​មាន​ទំហំ​ធំ​ជាង​«​ប្រអប់​»​។


 
​ពាក្យ​«​ហឹប​»​ជា​ប្រដាប់​ធ្វើ​ដោយ​ឈើ ដោយ​ដែក ដោយ​ស្ពាន់​ជាដើម មាន​សណ្ឋាន​បែប​ឡាំង មាន​គម្រប មាន​ត្រចៀក មាន​ថត ឬ​ឥត​ថត មាន​សោ ឬ​អត់​សោ សម្រាប់​ដាក់​វត្ថុ​ផ្សេងៗ​។ 
​ចំណែក​«​ប្រអប់​» ជា​គ្រឿង​ប្រើប្រាស់​ធ្វើ​ដោយ​ឈើ ឬ​ដោយ​លោហជាតិ​ជាដើម មាន​មេ មាន​គ្រប ខ្លះ​ឥត ត្រចៀក ខ្លះ​មាន​ត្រចៀក ទំហំ​តូច​ជាង​ហឹប ចុះ​រៀងមក មាន​ទ្រង់ទ្រាយ​ច្រើនបែប សម្រាប់​ដាក់​វត្ថុ​ផ្សេងៗ មាន​បារី ស្លា ថ្នាំ ជាដើម​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com