ជាតិ
ទំនប់ទឹក​ប្រទាក់ក្រឡា ក្នុងស្រុក​ទឹកឈូ ត្រូវបាន​បិទ​ភ្ជិត​វិញ​ហើយ​
12, Aug 2019 , 11:00 am        
រូបភាព
រូបពីក្រសួងធនធានទឹក
រូបពីក្រសួងធនធានទឹក
​លោក លឹម គានហោ រដ្ឋ​ម​ន្រី្ត​ក្រសួង​ធនធានទឹក និង​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រមាណ​១០០​នាក់ បាន​ចុះ​អន្តរាគមន៍​បិទ​ទំនប់ទឹក​ប្រទាក់ក្រឡា នៅ​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត បាន​ទាំងស្រុង​ហើយ នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា​នេះ​។

 
​អភិបាលស្រុក​ទឹកឈូ លោក នាក់ សុវណ្ណ​រី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ថា រដ្ឋ​ម​ន្រី្ត​ក្រសួង​ធនធានទឹក និង​អាជ្ញាធរ បាន​ប្រើ​គ្រឿងចក្រ​១៤​គ្រឿង ដើម្បី​ទប់ទល់​ក្នុង​ការបិទ​ទឹក​នៅ​អាងទឹក​។ អភិបាលស្រុក បាន​បញ្ជាក់ថា​៖ «​រដ្ឋ​ម​ន្រី្ត​និង​អាជ្ញាធរ​ចុះ​អន្តរាគមន៍​តាំងពី​យប់ រហូតដល់​ព្រឹក​នេះ ហើយ​ស្ថានភាព​ទឹក​កំពុង​ស្រក​បណ្ដើរៗ​»​។ 


 
​ទំនប់ទឹក​ត្រូវបាន​បិទ​ភ្ជិត​ទាំងស្រុង​នៅ​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក ដែល​ចំ​ណាត​ពេល​ប្រហែល​២០​ម៉ោង​។ ការចុះ​អន្តរាគមន៍​នេះ បាន​ប្រើ​កញ្ច្រែង​ថ្មប្រមាណ​១០០​ដុំ ថ្ម​និង​ដី​ប្រមាណ​៥០០​ម៉ែត្រគូប​។ មកដល់​ព្រឹក​នេះ ក្រុមការងារ​ចុះ​អន្តរាគមន៍​នៅតែ​បន្ត​ពង្រឹង​កន្លែង​ទំនប់​បាក់​ឲ្យ​បាន​រឹងមាំ​បន្ថែម​។ 
 
​ពាក់ព័ន្ធ​នឹង អាង​ទំនប់ទឹក​ប្រទាក់ក្រឡា​ក្នុងស្រុក​ទឹកឈូ ជា​ទំនប់​ចាស់​កសាងឡើង​ក្នុងសម័យ​ខែ្មរ​ក្រហម ហើយ​ត្រូវបាន​ជួសជុល​ឡើងវិញ​នៅ​ឆ្នាំ​២០០៨៕
 


Tag:
 ទំនប់ទឹក​ប្រទាក់ក្រឡា
© រក្សាសិទ្ធិដោយ thmeythmey.com