Mazda ប្រកាស​ចេញលក់​រថយន្ត​ស៊េរី ២០២០ ម្ដង​ពីរ​ម៉ូ​ឌែ​ល​នៅ​កម្ពុជា​ជាមួយនឹង​ប្រ៉ូ​ម៉ូ​សិន​មាស​ដ៏​អស្ចារ្យ​
អត្ថបទពាណិជ្ជកម្ម
Mazda ប្រកាស​ចេញលក់​រថយន្ត​ស៊េរី ២០២០ ម្ដង​ពីរ​ម៉ូ​ឌែ​ល​នៅ​កម្ពុជា​ជាមួយនឹង​ប្រ៉ូ​ម៉ូ​សិន​មាស​ដ៏​អស្ចារ្យ​
12, Aug 2019 , 3:41 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី ៩ ខែសីហា កន្លងទៅនេះ​ក្រុមហ៊ុន  HGB Group ដែល​នាំចូល​ផ្តាច់មុខ​នូវ​រថយន្ត Mazda បាន​ប្រារព្ធ​កម្មវិធី​ធំ​មួយ ដើម្បី​ប្រកាស​ចេញ​រថយន្ត​ស៊េរី​ឆ្នាំ ២០២០ ចំនួន​ពីរ​ម៉ូ​ដែល​គឺ The All New Mazda 3 ជំនា​ន់ទី ៧ និង Mazda BT-50 Thunder ដែលមាន​ការចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ភ្ញៀវ​កិ​ត្ត​យស​។​
 

The All New Mazda 3 ជំនា​ន់ទី ៧ ស៊េរី​ឆ្នាំ ២០២០ បាន​កែប្រែ​រូបរាង និង​មុខមាត់​ថ្មី​ទាំងស្រុង កាន់តែ​ទំនើប ទាក់ទាញ  ស៊ីវីល័យ និង​ជា​ប្រភេទ​រថយន្ត​លំដាប់ Premium តាមរយះ​ការផ្លាស់ប្តូរ​រូបរាង ភាពទំនើប​នៃ​គំនិត​រចនាបថ និង បច្ចេកវិទ្យា​ទំនើបៗ​ដើម្បី​បង្កើន​នូវ​សុ​វត្តិភាព​រថយន្ត ។ ផ្នែក​ប៉ា​ណា​ខាងមុខ​មាន​លក្ខ​ណះ​ជា​សំណាញ់ រឹងមាំ ស្រស់ស្អាត អម​ជាមួយ​កាង​ដ៏​លេចធ្លោ និង អំពូល​ភ្លើង​អូ​តូ LED  (Adaptive LED Headlight) និង ភ្លើង​រត់​បំភ្លឺ​ផ្លូវ​ពេល​ថ្ងែ Day Running LED light ។​


 
The All New Mazda 3 ជំនា​ន់ទី ៧ រូបរាង​ថ្មី​ដែល​លក់​នៅ​ប្រទេស​កម្ពុជា​ជា​ប្រភេទ Full Option មាន​ម៉ាស៊ីន​សាំង​ចំណុះ ១,៥ លីត្រ Skyactiv engine មាន​ស៊ីឡាំង ចំនួន ៤ ភ្ជាប់​ជាមួយ​ប្រអប់លេខ​ស្វ័យប្រវត្តិ ៦ លេខ​អូ​តូ​និង​៦​លេខ​ដែ ហើយ​ផលិត​និង​នាំចូល​ពី​ប្រទេស​ជប៉ុន​ផ្ទាល់ ។ រថយន្ត​នេះ​បាន​បំពាក់​បន្ថែម​នូវ​បច្ចេកវិទ្យា​ថ្មី​GVS plus ដើម្បី បង្កើន​លំនឹង លើសពី​ប្រព័ន្ធ​សុវត្ថិភាព​ផ្សេងៗ​ទៀត​ប្រព័ន្ធ​smart city brake support  ប្រព័ន្ធ​Land Keep Assist, Land departure warning system, Driver Attention Alert ប្រព័ន្ធ Electric Parking Brake with Auto hold បូករួម​ពោង​សុវត្ថិភាព​ចំនួន ៧ កាមេរ៉ា​សុវត្ថិភាព​៣៦០ ដឺ​ក្រេ អាច​មើល​ជុំវិញ​រថយន្ត​ទាំងមូល​។​
 
The All New Mazda 3 ជំនា​ន់ទី ៧ ក៏មាន​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន ដោយ​បំពាក់​នូវ​ប្រព​ន្ធ័​ប្រើប្រាស់​ដូចជា Smart Key, Sensor មុខក្រោយ​ជំនួយ​ដល់​ការចូល​ចត​, ផ្លិត​ទឹក​មាន Sensor នឹង​ដំណើរការ​ស្វ័យប្រវត្តិ​ទៅតាម​ការកំណត់​, កៅអីអង្គុយ​អ្នកបើកបរ​មាន​ប៊ូ​តុង​អាច​សា​រ៉េ​បាន ៧ បែប និង​អាច​ជ្រើសរើស​កំណត់​កៅអី​ដល់​ទៅ​៤​នាក់ មាន​Mazda Connectivity, Car Play/Android Auto ជាមួយ​Speaker Bose ចំនួន ១២​គ្រាប់ ដែល​ផ្តល់នូវ​សំលេង​ពិ​រោះ​រណ្តំ និង​ចំណុច​ទំនើបៗ​ជាច្រើន​ទៀត​។​


 
​ចំណែក BT-50 Thunder ស៊េរី​ឆ្នាំ ២០២០ ដែលជា​ប្រភេទ Pick Up  មាន​លក់​នៅ​កម្ពុជា​ជាមួយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ចំណុះ ៣,២ លីត្រ មាន​ចំនួន ៥ ស៊ីឡាំង ប្រើប្រាស់​ប្រអប់លេខ​ស្វ័យប្រវត្តិ ៦ លេខ​អូ​តូ​និង​៦​លេខ​ដែ និង​ប្រព័ន្ធ កា​ពី​តាស វិល​កង់​ទាំង ៤​។​
 
​បច្ចេកវិទ្យា​ផ្ដល់​សុវត្ថិភាព​លើ BT-50 Thunder ស៊េរី​ចុងក្រោយ​Full option នេះ មានការ​ផ្លាស់ប្តូរ​ប៉ា​ណា​ខាងមុខ​ថ្មី មាន​បំពាក់ DVD Touch Screen កាមេរ៉ា​មើល​ក្រោយ សញ្ញា​ប្រាប់​ដំណឹង​ខាងក្រោយ កាង Sport Bar ក៏​ស្រស់ស្អាត ការ​រចនា​តែម​ថ្មី និង​ប្រព័ន្ធ​សុវត្ថិភាព​ដូចជា​ហ្វ្រាំង ABS និង EBD, ប្រព័ន្ធ​ទប់​លំនឹង TCS, ប្រព័ន្ធ​រក្សា​លំនឹង DSC, កម្មវិធី​រក្សា​លំនឹង​អេឡិចត្រូនិក ESP, ប្រព័ន្ធ​ជាន់​ហ្វ្រាំង​បន្ទាន់ EBA, ប្រព័ន្ធ LAC, ប្រព័ន្ធ TSM, ប្រព័ន្ធ ROM, ប្រព័ន្ធ​ជំនួយ​ការឡើង​ចំណោត (HLA) និង​ចុះ​ចំណោត HDC, ពោង​សុវត្ថិភាព​សម្រាប់​អ្នកបើកបរ​និង​អ្នកដំណើរ និង​ប្រព័ន្ធ Keyless Entry ចូលក្នុង​រថយន្ត​ដោយ​មិនបាច់​ដោះ​សោរ​។​


 
​ក្រៅពីនេះ​រថយន្ត BT-50 Thunder ស៊េរី​ឆ្នាំ ២០២០ ក៏មាន​នូវ​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ពីរ​តំបន់​ចែកដាច់​គ្នា​, បង្អួត​កញ្ចក់​បិទ​/​បើក​ដោយ​អេឡិចត្រូនិក​, មានប្រើ​សារធាតុ​ស្បែក​ស្រោប​លើ​កៅអី​, មាន​រន្ធ USB និង​អាច​បញ្ជា​មុខងារ​មួយចំនួន​ដោយ​ប្រើ​សំឡេង រួមទាំង​ចំណុច​ពិសេសៗ​ច្រើន​ទៀត​។​
 
​នៅពេល​ចុង​បញ្ជ​ប់​នៃ​កម្មវិធី ក្រុមហ៊ុន​ក៏បាន​ធ្វើការ​ប្រកាស​ប្រូ​ម៉ូ​សិន​ដ៏​មហាអស្ចារ្យ​មួយ​នោះ​គឺ “​ប្រ៉ូ​ម៉ូ​សិន​មាស​១២​គីឡូ​” ជាមួយនឹង​តម្លៃ​ពិសេស​របស់​រថយន្ត Mazda BT-50 Thunder ត្រឹមតែ ៣៥,៩៩៩ នឹង​តម្លៃ ៤០,៩៩៩​ដុល្លា​តែប៉ុណ្ណោះ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម អាចទាក់ទង​ទៅ​៖
​ផ្ទះ​លេខ ៣៧៩ មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ លេខ​ទូរ​សព្ទ 095 999 699/ 023 995 567/ 023 995 678/ 023 999 678​។​
 
​ផ្ទះ​លេខ ៧៥៧ មហាវិថី​ព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ លេខ​ទូរ​សព្ទ 095 999 599/ 023 988 881/ 023 977 771/ 023 999 678 ឬ​ចូលទៅ​ផេ​ក​ហ្វេ​ស​ប៊ុ​ក Mazda Cambodia ។​













(អត្ថបទពាណិជ្ជកម្ម)

Tag:
 HGB AUTO
© រក្សាសិទ្ធិដោយ thmeythmey.com