អន្តរជាតិ
យ៉ាងហោច ៣២ នាក់​ស្លាប់​ដោយសារ​«​ព្យុះ​ទី​ហ្វុ​ង Lekima»​វាយប្រហារ​ភាគ​ខាងកើត​ប្រទេស​ចិន
12, Aug 2019 , 11:19 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
ដោយ៖​ ​ងួន សុ​ភាវ​ត្តី 
 
​ត្រឹម​ថ្ងៃអាទិត្យ​ទី​១១ សីហា ចំនួន​អ្នកស្លាប់​ដោយសារ​ព្យុះ​ទី​ហ្វុ​ង Lekima បាន​កើន​ដល់​៣២​នាក់ ខណៈ​មនុស្ស​លើស ប្រាំមួយ​លាន​នាក់​ផ្សេងទៀត​រង​ផលប៉ះពាល់​។ ក្រុម​ជួយសង្គ្រោះ​កំពុង​ស្វែងរក​មនុស្ស​ជាច្រើន​ទៀត​ដែល​បាន​បាត់​ខ្លួន​បន្ទាប់ពី​ព្យុះ​បានធ្វើអោយ​មានការ​បាក់​ដី​និង​បង្ខំ​អោយ​មនុស្ស​ជាច្រើន​លាន​នាក់​ភៀសខ្លួន​ចេញពី​តំបន់​នោះ​។​


 
​ព្យុះយក្ស Lekima បានមក​ដល់ទី​ក្រុង​វិ​ន​លីង នៃ​ខេត្ត​ជឺ​ជាំ​ង នៅ​ចុង​សប្ដាហ៍​នេះ ដោយ​ល្បឿន​១៨៧​គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង និង​បង្កអោយមាន​រលក​កម្ពស់​ជាច្រើន​ម៉ែត​វាយ​មក​ឆ្នេរសមុទ្រ​។ បើតាម​ទូរទស្សន៍​រដ្ឋ​ចិន CCTV  ថា​មនុស្ស​យ៉ាងតិច​១៨​នាក់​បាន​ស្លាប់​ដោយសារ​ការបាក់​ដី​នៅ​ទីក្រុង​វិ​ន​ចូ​វ និង​នៅ​ថ្ងៃទី​១១ ខែសីហា មនុស្ស​១៤​នាក់​ទៀត​បាន​ស្លាប់ តែ​ខាង​អាជ្ញាធរ​មិនបាន​បញ្ជាក់ថា មនុស្ស​ទាំងនេះ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ដូចគ្នា​ឬ​យ៉ាងណាទេ​។ 
 
​អាជ្ញាធរ​នៅ​ខេត្ត​Zhejiang បាន​រៀបរាប់​នៅលើ​បណ្ដាញ​សង្គម  Weibo របស់ខ្លួន​ថា «​ខណ​:​នេះ​ក្រុម​រុករក​និង​ជួយសង្គ្រោះ​បាន បន្ត​កំពុង​ធ្វើ​ស្វែងរក​នាក់​ទាំងនោះ​នៅតាម​តំបន់​មួយចំនួន​»​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Xinhua បាន​រាយការណ៍​ថា មនុស្ស​ជាង​មួយ​លាន​នាក់​បាន​ជម្លៀស​ចេញពី​លំនៅស្ថាន​របស់​ពួកគេ មុន​ព្យុះ Lekima មកដល់ ហើយ​ប្រជាជន​ប្រមាណ​ជាង មួយ​សែន​នាក់​បានរស់នៅ​ក្រោម​ជម្រក​ថ្មី​ហើយ​។ យោងតាម​ការរៀបរាប់​របស់​អាជ្ញាធរ គ្រោះធម្មជាតិ​នេះ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាង​១៥,៨​ពាន់​លាន​យ័ន​(២,២​ពាន់​លាន​ដុល្លារ​)​។​
​ព្យុះយក្ស​បាន​ចូល​មកដល់​ខេត្ត​ជាំ​ង​ស៊ូ  ហើយ​ត្រូវបាន​គេ​រំពឹងថា​ចូល​មន​ដល់​ខេត្ត​សាន​តុង​ជា​បន្តទៀត​។ ជើងយន្ដហោះ​ជាង​៣២០០​ត្រូវបាន​លុបចោល​ដោយសារ​ព្យុះ​នេះ​៕
 

Tag:
 ចិន​
  ព្យុះ​
  Lekima
© រក្សាសិទ្ធិដោយ thmeythmey.com