តើគ្រូពេទ្យមានប្រាប់ទេថាហេតុអ្វីបានជាសន្លាក់មេជើងហើម និងឈឺដែរទេ? នេះដោយសារតែអ្នកកំពុងតែមានជំងឺរលាកសន្លាក់ហ្គោដហើយ។ ជំងឺរលាកសន្លាក់ហ្គោដមានន័យថា ជាជំងឺដែលមានចំនួនអាស៊ីតអ៊ុយរិកក្នុងឈាមឡើងខ្ពស់។
អាស៊ីតអ៊ុយរិកនេះច្រើនតែបណ្តាលមកពីការរំលាយអាហារ និងភេសជ្ជៈដែលមានជាតិ Purines ដែលមានដូចជា៖
- សាច់គ្រឿងក្នុង និងសាច់ជ្រូកបីជាន់
- ត្រីដូចជា សាឌីន
- ពពួកសត្វមានសំបកដូចជា លៀស ឬគ្រុំសមុទ្រ
- សណ្តែកស្ងួត
- គ្រឿងស្រវឹងគ្រប់ប្រភេទ។
យ៉ាងណាមិញ ខាងក្រោមនេះ ខ្ញុំសូមណែនាំវិធីមួយចំនួន និងងាយស្រួលក្នុងការជួយឲ្យចំនួនអាស៊ីតអ៊ុយរិកចុះទាបវិញបាន៖
កាត់បន្ថយការញ៉ាំអាហារ និងភេសជ្ជៈសម្បូរជាតិ Purine
វាគឺជារឿងដែលត្រូវចាប់ផ្តើមហើយក្នុងការបន្ថយអាហារសម្បូរសារធាតុមួយនេះ ដោយសារតែវាជាដើមហេតុនាំឲ្យចំនួនអាស៊ីតអ៊ុយរិកឡើងខ្ពស់ក្នុងខ្លួន។ ប៉ុន្តែមិនមែនមានន័យថាអ្នកត្រូវឈប់ញ៉ាំទាំងអស់នោះទេ។ អ្នកអាចទទួលតានក្នុងកម្រិតមធ្យមបាន។
រក្សាជាតិទឹកក្នុងខ្លួនឲ្យបានល្អ
ការលើសរបស់អាស៊ីតអ៊ុយរិកត្រូវបានបញ្ចេញចោលតាមរយៈតម្រងនោម។ ដូច្នេះហើយ យកល្អគួរញ៉ាំទឹកឲ្យបានច្រើនដើម្បីជំរុញដល់ការនោមច្រើនដែរ ហើយវាក៏បញ្ចេញអាស៊ីតអ៊ុយរិកមកក្រៅច្រើន។ អ្នកគួរតែញ៉ាំទឹកឲ្យបាន ២លីត្រក្នុងមួយថ្ងៃ។ បើសិនជាអ្នករស់នៅតំបន់ដែលបែកញើសច្រើន អ្នកក៏គួរតែញ៉ាំទឹកច្រើនជាងនេះដែរ។
បន្ថយស្ត្រេស
យើងទាំងអស់គ្នាដឹងហើយថា ការដែលស្ត្រេសរ៉ាំរ៉ៃមានផលវិបាករបស់ជាច្រើនណាស់ ចាប់ពីការថប់អារម្មណ៍រហូតដល់ជំងឺបេះដូងសរសៃឈាម។ តើអ្នកមានដឹងទេថា ការដែលស្ត្រេសក៏អាចនាំឲ្យកើតជំងឺរលាកសន្លាក់ហ្គោដដែរទេ? អ្នកវិទ្យាសាស្ត្របានបញ្ជាក់ហើយថា ការស្ត្រេសច្រើនអាចនាំឲ្យចំនួនអាស៊ីតអ៊ុយរិកកើនឡើងក្នុងខ្លួនបាន។
រក្សាទម្ងន់ឲ្យនៅមានសុខភាពល្អ
ការដែលធាត់ ឬធាត់ជ្រុលសុទ្ធតែជាដើមហេតុនាំឲ្យមានការរលាកក្នុងខ្លួន។ ក្រៅពីនេះវាក៏អាចធ្វើឲ្យចំនួនអាស៊ីតអ៊ុយរិកកើនឡើងក្នុងខ្លួន រហូតដល់កើតជាជំងឺរលាកសន្លាក់ហ្គោដដែរ។ ជាមួយគ្នានេះដែរ ការធាត់ជ្រុល ក៏ធ្វើឲ្យមានបញ្ហាមួយទៅលើកម្រិតអាំងស៊ុយលីនថែមទៀត ដូច្នេះវាក៏ជាកត្តាប្រឈមនឹងជំងឺទឹកនោមផ្អែមផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh