ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែ​វិធី​នេះ អ្នក​ពិតជា​អាច​ការពារ​ខ្លួន​ពី​ជំងឺ​ផ្តាសាយ​បាន​
17, Dec 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្វីបើ​ជំងឺ​ផ្តាសាយ​គឺជា​ជំងឺ​ដែល​កើតមាន​ជា​ញឹកញាប់​ក៏ដោយ តែ​អ្នក​គួរតែ​ធ្វើយ៉ាងណា​កាត់បន្ថយ​វា​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាចធ្វើ​បាន ព្រោះ​វា​អាច​នឹង​ផ្តល់​ផលវិបាក​ច្រើន​ដូចជា ការបង្ក​រោគ​នៅក្នុង​ប្រហោង​ឆ្អឹង​មុខ ឬ​រលាក​សួត​បន្ថែមទៀត​ក៏មាន​។



ដល់ពេល​រដូវ​កើត​ជំងឺ​ផ្តាសាយ​អ្នក​គួរតែ​ការពារ​ខ្លួនឯង​ដូចខាងក្រោម​នេះ​៖
 
​ចាក់​វ៉ាក់សាំង​ការពារ​
 
​ធម្មតា​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​នៅក្នុង​ទីផ្សារ​ស្រុក​យើង​កំពុងតែ​ចរាចរណ៍​ច្រើន​គួរ​សុំ​ដែរ ដូច្នេះ​អាច​ប្រើប្រាស់​បាន​។ យក​ល្អ​គួរតែ​ចាក់​វ៉ាក់សាំង​នេះ​មុន​រដូវ​ជំងឺ​ផ្តាសាយ ២​សប្តាហ៍​ដើម្បី​រាងកាយ​បង្កើតជា​ប្រព័ន្ធ​ភាពស៊ាំ​ទាន់ពេល​។ 
 
​លាងដៃ​នឹង​សាប៊ូ​និង​ទឹក​
 
​កុំ​បារម្ភ​អី​បើសិនជា​ដៃ​អ្នក​ស្ងួត តែ​ការ​លាងដៃ​ជាមួយនឹង​សាប៊ូ និង​ទឹក​ច្រើនដង​អាច​ការពារ​អ្នក​ពី​ជំងឺ​ផ្តាសាយ​បាន​។ អ្នក​គ្រាន់តែ​ត្រ​ដុសលាង​ជាមួយ​សាប៊ូ​តិចជាង ២០​វិនាទី ហើយ​លាង​វា​ចេញ​ជាការ​ស្រេច​ទៅហើយ​។ 
 
​ដាក់​ទឹក​អនាម័យ​លាងដៃ​ជាប់​ខ្លួន​
 
​ធម្មតា យើង​មិន​អាចមាន​សាប៊ូ​នៅជាប់​ខ្លួន​រហូត​នោះទេ ប៉ុន្តែ អ្នក​អាច​មានទឹក​អនាម័យ​សម្រាប់​លាងដៃ​មួយ​ដប​តាម​ខ្លួន​បាន ហើយ​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ទៀតផង​។ យក​ល្អ​គួរតែ​ជ្រើសរើស​ទឹក​អនាម័យ​ដែលមាន​ជាតិ​អាលកុល​។ 
 
​ចៀសវាង​ការប៉ះពាល​មុខ​
 
​មិនមាន​មានតែ​ជំងឺ​មុន​នៅលើ​មុខ​ដែល​ត្រូវ​ហាម​ប្រើ​ដៃ​ប៉ះ​ទេ តែ​ពេល​មាន​ជំងឺ​ផ្តាសាយ​ហើយក៏​ហាម​ប៉ះ​ដែរ​។ ធម្មតា​មេរោគ​ជំងឺ​ផ្តាសាយ​អាច​រស់​នៅលើ​របស់​អ្វីមួយ​បាន​រហូតដល់ ៨​ម៉ោង​ឯណោះ ដូច្នេះ​បើសិនជា​ដៃ​អ្នក​ប៉ះពាល់​នឹង​មេរោគ​ដោយ​ចៃដន្យ​ហើយ​មិនដឹង​ខ្លួន ហើយ​ដៃ​នោះ​ទៅ​ប៉ះ​មាត់ ភ្នែក ឬ​ច្រមុះ វា​នឹង​បង្ក​ជំងឺ​នៅ​ទីនោះ​បានជា​មិនខានឡើយ​។  
 
​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នកជំងឺ​
 
​មនុស្ស​ម្នាក់​ដែលមាន​ជំងឺ​ផ្តាសាយ​អាច​ងាយ​នឹង​ចម្លង​ទៅ​អ្នកដទៃ​ខ្លាំងណាស់ ជាពិសេស​អ្នក​ដែល​រស់នៅ​ជិតស្និទ្ធ​។ ហេតុ​ដូច្នេះហើយ​ចូរ​កាត់បន្ថយ​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​នេះ​ឲ្យ​បាន​ច្រើន​។ ជាមួយគ្នានេះដែរ ចូរ​ចៀសវាង​ការប្រើប្រាស់​របស់​រួមគ្នា​នឹង​អ្នកជំងឺ​។ អ្នកជំនាញ​និយាយថា អ្នកជំងឺ​ផ្តាសាយ​អាច​ចម្លង​ដល់​អ្នកដទៃ​បាន​រហូតដល់ ២​សប្តាហ៍​ក្រោយ​ចេញ​រោគសញ្ញា​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com