ស្តង់​ក្នុង​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​លក់​អស់​ជាង ៦០% ហើយ​
អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ស្តង់​ក្នុង​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​លក់​អស់​ជាង ៦០% ហើយ​
13, Aug 2019 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​គម្រោង​អភិវឌ្ឍន៍​អភិឌ្ឍន៍​ធំៗ​ជាច្រើន បាន​ចាប់អារម្មណ៍ និង​ទិញ​ស្តង់ ដើម្បី​ដាក់តាំង​បង្ហាញ​គម្រោង​របស់ខ្លួន នៅក្នុង​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៩​។ គិត​មកដល់ពេលនេះ ស្តង់​តាំង​បង្ហាញ​គម្រោង​ប្រមាណ​ជាង ៦០% ត្រូវបាន​កក់​ទុក ហើយ​ចំនួន​ដែល​នៅសល់​រំពឹងថា​នឹង​អាច​លក់​អស់​ក្នុង​រយៈពេល​ខ្លី​ទៀត​ប៉ុណ្ណោះ​។ ស្តង់​តាំង​បង្ហាញ នឹង​ឡើងថ្លៃ ៣០% ក្នុងពេល​ឆាប់ៗ​នេះ​។
 
​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៩ ដែលជា​ព្រឹត្តិការណ៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ ត្រូវបាន​ចាត់ទុកថា ជា​វេទិកា​គម្រូ​ក្នង​ប្រវត្តិសាស្ត្រ នៃ​ការទិញ​លក់​អចលនទ្រព្យ នៅក្នុង​ប្រទេស​កម្ពុជា​។ ហើយ​ពិព័រណ៍​អចលនទ្រព្យ​នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ៤ និង​ទី​៥ ខែតុលា​ខាងមុខ នៅ​សាល​ធំ​ជា​ន់ទី​២ នៃ​សណ្ឋាគារ​ណាហ្គា​វើ​ល ភ្នំពេញ​។ 
 
​ហេតុអ្វី​គម្រោង​ជាច្រើន​គាំទ្រ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​? 
 
​គ្រប់គ្នា​បានទទួល​ស្គា​ល់ពី​ភាពជោគជ័យ​របស់​ពិព័រណ៍​មួយ​នេះ នាពេល​កន្លងមក [​ពិព័រណ៍ អចលនទ្រព្យ​ឆ្នាំ​២០១៨]​។ ជាក់ស្តែង ពិព័រណ៍​នេះ ធ្លាប់មាន​អ្នកចូលរួម​ទស្សនា​ជាង ១ ម៉ឺន​នាក់ គម្រោង​ជាង​៥០ បាន​ចូលរួម​តាំង​បង្ហាញ ជាពិសេស​ការទិញ​-​លក់បាន​ធ្វើ នៅក្នុង​ពិព័រណ៍​នេះ គិត​ជា​ទឹកប្រាក់​ជិត ៣០​លាន​ដុល្លារ​។ 
 
​គម្រោង La Vista One បាន​ចូលរួម​ក្នុង​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៨ ហើយ​នៅក្នុង​ពិព័រណ៍​ឆ្នាំ ២០១៩ នេះ​វិញ La Vista One ក៏​នឹង​ដាក់តាំង​បង្ហាញ​គម្រោង​នៅក្នុង​វេទិកា​នេះ​បន្តទៀត​ដែរ​។ អ្នកនាង Wendy Deng ប្រធាន​ផ្នែក​រៀបចំ​ផែនការ​របស់​គម្រោង La Vista One បាន​និយាយថា​៖«​ខ្ញុំ​ជឿជាក់​លើ​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ថា នឹង​អាចជួយ​ជំរុញ​ដល់​ការធ្វើ​ទីផ្សារ ជាពិសេស​ការលក់​តែម្តង​»​។ អ្នកនាង​បាន​បន្ថែមថា តាមរយៈ​បទពិសោធន៍​ដ៏​ល្អ ដែល​បាន​ពី​ការចូល​រួមជាមួយ​ពិព័រណ៍​ឆ្នាំ​២០១៨​កន្លងមក នេះ​ជា​មូលហេតុ ដែល​ជំរុញ​ឲ្យ​គម្រោង  La Vista One ត្រូវតែ​ចូលរួម​ម្តងទៀត​នៅក្នុង​ឆ្នាំនេះ​។ 
 
​អ្នកនាង  Wendy​បន្ថែម​៖«​សម្រាប់​ឆ្នាំ ២០១៩ វិញ ខ្ញុំ​ចង់​ដាក់តាំង​បង្ហាញ​គម្រោង La Vista One ទៅដល់​សា​រណ​ជន អ្នកទិញ អ្នកវិនិយោគ និង​អ្នក​នៅក្នុង​វិស័យ​អចលនទ្រព្យ​ទាំងមូល ឲ្យ​បានឃើញ​ពី​លក្ខណៈពិសេស​របស់​គម្រោង និង​ការផ្តល់ជូន​ដ៏​សម្បូរបែប សម្រាប់​អតិថិជន​នៅក្នុង​ពិព័រណ៍​នេះ​»​។​
 
​លោក Scott Kang ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន ណា​គី​គ្រុប ពេញចិត្ត​ជាមួយ​ការធ្វើការងារ​ជាមួយ Realestate.com.kh  នាពេល​កន្លងមក និង​ពិតជា​ពេញចិត្ត​ពិព័រណ៍​នេះ​បំផុត​។ លោក Scott បាន​លើកឡើងថា​៖«​គម្រោង​មាន​អ្នក​ចាប់អារម្មណ៍​ទិញ​ច្រើន​នៅក្នុង​ពិព័រណ៍​នេះ​។ យើង​មើលឃើញ​មាន​លទ្ធផល​ច្រើន មាន​គម្រោង​ជាច្រើន និង​អ្នកទស្សនា​ដ៏​ច្រើន​ចូលរួម​ក្នុង​វេទិកា​នេះ​»​។  
 
​គម្រោង​ជាច្រើន​បាន​ទិញ​កន្លែង​ពិព័រណ៍​រួចរាល់​
 
​គម្រោង​ជាច្រើន បាន​ចូលរួម​ក្នុង​ពិព័រណ៍​ដ៏​ធំ​នេះ ដែលមាន​ដូចជា គម្រោង Creed Urban Village, La Vista One,  M-Residence, Prince Real Estate Group, Pafilia Cyprus, Victory Bay, Prince Jin Jaa, Morgan Tower, Bel Air, Prince Huan Yu, CPZY Development, R&F Group, និង​គម្រោង Orkide Villa​។  បន្ថែម​ពី​គម្រោង​លំនៅដ្ឋាន ក្រុមហ៊ុន​អចល​ទ្រព្យ​ធំៗ​ដូចជា ក្រុមហ៊ុន Yi Fung Real Estate ក្រុមហ៊ុន Lucky Property ក្រុមហ៊ុន International Top Agent ក្រុមហ៊ុន ARU ME METAL Co.,Ltd និង Pearl Bay Consulting បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចូលរួម​។ 
 
​ព្រឹត្តិការណ៍​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា បាន​ក្លាយជា​វេទិកា​គម្រូ​មួយ សម្រាប់​ប្រវត្តិសាស្ត្រ​នៃ​ការ ទិញ​-​លក់​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយនឹង​ការដាក់​បង្ហាញ​គម្រោង​បុរី ខុន​ដូ ដី និង​អចលនទ្រព្យ​ផ្សេងៗ​រាប់រយ​គម្រោង វេទិកា​នេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​វិនិយោគិន​ជាតិ និង​អន្តរជាតិ អ្នកទិញ​ក្នុងស្រុក និង​ក្រៅ​ស្រុក​រាប់ពាន់នាក់ ក្នុង​ពិព័រណ៍​កន្លងមក​។​
 
​សម្រាប់​អ្នកមាន​ចំណាប់អារម្មណ៍​ចូលរួម​ទស្សនា អ្នក​ចុះឈ្មោះ​ចូលរួម​ដោយ​សេរី និង​អាច​មានឱកាស​ឈ្នះ​រង្វាន់ និង​កាដូ​អនុស្សាវរីយ៍​ជាច្រើន​។ សូម​ចុះឈ្មោះ​ចូលរួម​ឥឡូវនេះ​។ 
​ចុះឈ្មោះ​ទីនេះ​៖ https://realestatekh.lpages.co/october-property-expo-2019-attendees-khmer/

​សម្រាប់​ការធ្វើ​ម្ចាស់​ឧបត្ថម្ភ ឬ​ចង់​កក់​កន្លែង​តាំង​គម្រោង​សូម​ទាក់ទង​៖
 
•​ ​ភាសា​ខ្មែរ និង​ចិន​៖ [email protected]  ឬ​ទូរស័ព្ទ (+៨៥៥) ៩៣ ៥៥២ ៣០៥ និង (+៨៥៥) ៧៨ ៦៣៧ ៣២៣​។ 
•​ ​អង់គ្លេស​៖ [email protected]  ឬ​ទូរស័ព្ទ (+៨៥៥) ១២ ៥៩៩ ៦៦៩ និង (+៨៥៥) ៨១ ៥៩៩ ៦៦៩៕
 
​(អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com