កីឡាជាតិ
ជាតិ
U18 កម្ពុជា ប៉ះ U18 សិង្ហ​បុរី នា​រសៀល​នេះ ដោយ​រំពឹង​រកបាន​៣​ពិន្ទុ​បន្ថែម​នៅក្នុង​ពូ​ល B
13, Aug 2019 , 10:23 am        
រូបភាព
សកម្មភាពប្រកួតពេលកម្ពូជាប៉ះជាមួយម៉ាឡេស៊ី, រូបភាពពី FFC
សកម្មភាពប្រកួតពេលកម្ពូជាប៉ះជាមួយម៉ាឡេស៊ី, រូបភាពពី FFC
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា​(U18) ត្រូវ​តទល់​ជាមួយ​សិង្ហ​បុរី សម្រាប់​ជំនួប​ពូ​ល B នៃ​ពានរង្វាន់ AFF U18 Championship 2019 វេលា​ម៉ោង​៤:៣០​នាទី​រសៀល​ថ្ងៃទី​១៣ ខែសីហា នេះ នៅ​កីឡដ្ឋាន Thong Nhat នាទី​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។ ចំណែក U18 អូស្ត្រាលី​ប៉ះ​ម៉ាឡេស៊ី នៅ​ម៉ោង​៣:៣០​នាទី មុន​ម្ចាស់ផ្ទះ​វៀតណាម​ស្វាគមន៍​ថៃ នៅ​ម៉ោង​៧:៣០​នាទី​យប់​។ 



អត្ថបទទាក់ទង
 
​ក្រោយ​ចាញ់​ម៉ាឡេស៊ី ៣-០ កាលពី​ថ្ងៃអាទិត្យ ទាមទារ​ឲ្យ​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា ត្រូវ​ធ្វើការ​ធ្ងន់​បន្តិច​នៅថ្ងៃនេះ ព្រោះ​ពួកគេ​ត្រូវការ​ឈ្នះ​សិង្ហ​បុរី ដែល​ចាញ់​វៀតណាម ៣-០ ជា​ចាំបាច់ ដើម្បី​បន្ត​ឱកាស​ប្រជែង​ដណ្តើម​កៅអី​ឡើងទៅ​វគ្គ​បន្ត​។ ប៉ុន្តែ​បើ​ចាញ់​ក្នុង​ការប្រកួត​នេះ ក្រុម​ក្រោម​ការដឹកនាំ​របស់លោក Gyotoku Koji អាច​នឹង​ធ្លាក់​ចេញពី​ពានរង្វាន់​នេះ​។​
 
​បើតាម​ប្រវត្តិ​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​ក្នុង​ពានរង្វាន់​នេះ​៤​លើក​រួចមកហើយ ដោយ​កម្ពុជា​បាន​ចាញ់​សិង្ហ​បុរី ៣-១ នៅ​ឆ្នាំ​២០០៩ មុន​បញ្ចប់​លទ្ធផល​ស្មើ ១-១ នៅ​ឆ្នាំ​២០១១​។ នៅ​ឆ្នាំ​២០១៣ កម្ពុជា​បាន​យកឈ្នះ​សិង្ហ​បុរី ៣-២ តែ​ចាញ់​សិង្ហ​បុរី ៥-៣ នៅ​ឆ្នាំ​២០១៧​។​
 
​បី​ប្រកួត​កន្លងមក​នៅក្នុង​ពូ​ល B អូស្ត្រាលី ឈរលើ​កំពូល​តារាង ដោយមាន​៩​ពិន្ទុ​ពេញ​។ ម៉ាឡេស៊ី និង​ម្ចាស់ផ្ទះ​វៀតណាម មាន​៦​ពិន្ទុ កម្ពុជា មាន​៣​ពិន្ទុ រីឯ​ថៃ និង​សិង្ហ​បុរី មាន​១​ពិន្ទុ​។​
 
​ដោយឡែក​នៅក្នុង​ពូ​ល A ដែល​នៅសល់​មួយ​ប្រកួត​ចុងក្រោយ ឥណ្ឌូណេស៊ី និង​មី​យ៉ាន់​ម៉ា ឡើង​ដោយ​ស្វ័យប្រវត្តិ​ទៅ​វគ្គ​បន្ត បន្ទាប់ពី​យកឈ្នះ​៤​ប្រកួត​ដូចគ្នា​។ ក្រុម​ទាំងពីរ​ត្រូវ​ប៉ះគ្នា​សម្រាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល​។ ទី​ម័​រ​ខាងកើត ឡាវ ដែលមាន​៦​ពិន្ទុ និង ហ្វីលីពីន ព្រុយ​ណេ ដែល​ចាញ់​ទាំង​៤​ប្រកួត សុទ្ធតែ​បាន​ហាលអាវ​ដូចគ្នា​៕

Tag:
 បាល់ទាត់​
  AFF U18 Championship
  U18 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com