អត្ថបទពាណិជ្ជកម្ម
OPPO ប្រកាស​ផ្តល់​ពានរង្វាន់​សន្ធឹកសន្ធាប់ ដល់​អ្នក​ស្រលាញ់​ការថតរូប​នៅលើ​ពិភពលោក​
13, Aug 2019 , 11:14 am        
រូបភាព
ដោយ: ថ្មីៗ
កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន OPPO ប្រកាស​ផ្តល់​ពានរង្វាន់​ដល់​អ្នក​ថតរូប ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ឆ្នាំ​២០១៩ ឬ OPPO Creators Awards 2019 នៅក្នុង​កម្មវិធី បើកសម្ពោធ​សមាគម​ថតរូប​របស់ខ្លួន​។ ចាប់តាំងពី​មានកម្ម​វិធី​ប្រកួត​ជា​លើកដំបូង ដែលមាន​ឈ្មោះថា​«See Beyond» (#SeeBeyondWithOPPO) ទទួលបាន​ការគាំទ្រ​ច្រើន ដោយមាន​ចំនួន​អ្នក​ចូល​មើល​រាប់លាន​នាក់ និង​មានការ​បញ្ចេញយោបល់​លើ​កម្មវិធី​នេះ រាប់ពាន់​ផងដែរ​។ ពួកគេ​បានបង្ហាញ​ពី​អារម្មណ៍​របស់​ពួកគេ មកលើ​សមត្ថភាព​ថត​រូប របស់​ទូរស័ព្ទដៃ OPPO  ដែល​តែងតែមាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ជានិច្ច​។ ប្រភេទ​រូបថត​ដែល​អាច​នឹង​មានឱកាស​ទទួលបាន​ពានរង្វាន់ អ្នក​ថតរូប​បែប​ច្នៃប្រឌិត​ឆ្នាំ ២០១៩ នេះ ត្រូវ​ផ្អែកទៅលើ​ប្រភេទ​រូបថត ស្តីអំពី​ស្ថានភាព​ពេល​រាត្រី (Night) បង្កប់​គំនិត​ច្នៃប្រឌិត​ថ្មីៗ (Creativity) សំដៅលើ​ទេសភាព (Landscape) និង​សំដៅលើ មនុស្ស​ទូទៅ​(People)​។ 
 
​អ្នក​ឧបត្ថម្ភ​គាំទ្រ​រង្វាន់​ធំ​មាន​ចំនួន​ពីរ ទី​១ គឺ​ក្រុមហ៊ុន OPPO និង​មួយទៀត គឺ​ក្រុមហ៊ុន OPEN ដែល​ពួកគេ នឹង​ផ្តល់នូវ​ថវិកា​រង្វាន់​ស​រុ​ប ចំនួន​៧,៥០០​ដុល្លារ​។ អ្នកឈ្នះ នឹងមាន​សិទ្ធិ​ចូលរួម​ប្រកួត ក្នុង​កម្មវិធី The OPPO Photography Talent Program នាពេលខាងមុខ ។ ចំណែក​បេក្ខភាព​ចំនួន​១០​នាក់​ផ្សេងទៀត នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ១,៥០០​ដុល្លារ​ក្នុង​ម្នាក់ ហើយ​បេក្ខភាព​៥​នាក់​បន្ទាប់​ទៀត នឹង​ទទួលបាន​ទូរស័ព្ទ OPPO Reno 10X Zoom ម្នាក់​មួយគ្រឿង​ផងដែរ​។​


 
​ស្របពេល​ជាមួយគ្នា​នោះដែរ អ្នក​ថតរូប​ជំនាញ​ម្នាក់ ដែលមាន​ឈ្មោះថា Nan Shan បានបង្ហាញ​ពី​ស្ទីល​ថតរូប ស្តីពី​របៀប​នៃ​ការ​ជ្រមុជ​ទឹក ឬ «Fish are diving» របស់ខ្លួន​។ អ្នក​ថតរូប​ម្នាក់នេះ បាន​និយាយថា​៖«​បច្ចុប្បន្ន​ការថតរូប​នៅលើ​ស្មា​ត​ហ្វូ​ន កាន់​តែមាន​ប្រជាប្រិយ​ភាពខ្លាំង ដែល​ធ្វើ​ឲ្យ​អ្នក​ថតរូប​កាន់​តែមាន​ភាពងាយស្រួល ហើយ​វា​ធ្វើឱ្យ​អ្នក​ថតរូប រីករាយ​នឹង​ការចាប់​ប្លង់​ថតរូប​បែប​ធម្មជាតិ និង​ថត​ភាព​ពិតៗ​»​។ 
 
​មិនតែប៉ុណ្ណោះ អ្នកឈ្នះ​ក្នុង​កម្មវិធី The OPPO Photography Talent Program នឹង​អាច​ចូលរួម​ចូល​កម្មវិធី​មួយ ក្នុងការ​បញ្ចេញស្នាដៃរ​បស់​ខ្លួន ក្នុងការ​រចនា​ទម្រង់​នានា ដើម្បី​ជំរុញ​ភាព​ច្នៃប្រឌិត​ក្នុង​វិស័យ​ថតរូប​។ នៅក្នុង​កម្មវិធី​នេះដែរ នឹងមាន​ការចូលរួម​ពី​ក្រុម​អ្នកជំនាញ​ថតរូប​ល្បីៗ លំដាប់​ពិភពលោក ដែលមាន​បទពិសោធន៍​ដោយផ្ទាល់​។  ហើយ​នៅ​ខែសីហា​នេះ OPPO នឹង​រៀបចំ​កម្មវិធី​តាំង​ពិ​ពណ៌ Creators Awards Exhibition នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន និង Amsterdam ប្រទេស​ហូ​ឡង់ ដើម្បី​បង្ហាញ​រូបថត​របស់​ជ័យលាភី​តែម្តង​។ រូបថត​ដែល​ឈ្នះ​ការប្រកួត​នេះ នឹងត្រូវ​ដាក់​បង្ហាញ​នៅលើ​ផ្ទាំង Wallpaper របស់ OPPO ព្រមទាំង​បោះពុម្ពផ្សាយ​ពាណិជ្ជកម្ម​ទាំង​ក្នុងស្រុក និង​នៅលើ​ពិភពលោក​ផងដែរ​។​


 
​សូមបញ្ជាក់ថា​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុងក្រោយ​បំផុត របស់​ក្រុមហ៊ុន OPPO គឺ Reno 10X Zoom បាន​កំពុង​ឆក់យក​បេះដូង​អ្នក​ដែល​ស្រលាញ់​ការថតរូប និង​អ្នក​ដែល​តែងតែ​ស្រមើស្រមៃ​លើ​គំនិត​ច្នៃប្រឌិត​ខ្ពស់ នៅ​ទូទាំង​ពិភពលោក​។ ព្រោះ​ស្មា​ត​ហ្វូ​ន​នេះ បាន Set Up ជាមួយនឹង​កាមេរ៉ា​៣​គ្រាប់ ដូចជា​កាមេរ៉ា​មេ កាមេរ៉ា​ពង្រីក​មុំ កា​មេ​រ៉​ខា Zoom ប្រវែង​វែង ដែល​ទទួលស្គាល់ថា ជា​ស្មា​ត​ហ្វូ​ន​ដែល​អាច​ចាប់យក​រូបភាព​ច្បាស់ គួរឱ្យ​ចាប់អារម្មណ៍​ស្ទើរតែ​គ្រប់​សេណា​រី​យ៉ូ ទាំងអស់​នៃ​ប្លង់​ថតរូប សម្រាប់​អ្នក​ដែល​ស្រលាញ់​បច្ចេកវិទ្យា​កាមេរ៉ា និង​ប្រកបដោយ​បទពិសោធន៍​ក្នុងការ​ប្រើប្រាស់​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com