ជាតិ
សង្គមជាតិ
​បុរស​ម្នាក់​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ក្រោយ​ឆបោក​ជិត​៤០​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​នាំចូល​ក្របខណ្ឌ​រដ្ឋ​
13, Aug 2019 , 3:19 pm        
រូបភាព
ជនសង្ស័យ​ឈ្មោះ សេក សុខជា ដែល​ឆបោកលុយប្រជាពលរដ្ឋ​ជាង​៤០ម៉ឺន​ដុល្លារ
ជនសង្ស័យ​ឈ្មោះ សេក សុខជា ដែល​ឆបោកលុយប្រជាពលរដ្ឋ​ជាង​៤០ម៉ឺន​ដុល្លារ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សមត្ថកិច្ច​បាន​បញ្ជូន​បុរស​ម្នាក់ ដែល​ឆបោក​ប្រាក់​ជិត​៤០​ម៉ឺន​ដុល្លារ ពី​ប្រជាពលរដ្ឋ ជា​ថ្នូរ​នាំចូល​ក្របខណ្ឌ​រដ្ឋ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​។​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១០ ខែសីហា​។  នេះ​បើតាម​ការផ្សាយ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ ។​


 
​អគ្គស្នងការ​នគរបាល​ជាតិ បាន​ដកស្រង់​សម្តី​លោក ហួម តាំង​ហឿ​ត អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ថា ជនសង្ស័យ​ឈ្មោះ សេក សុខ​ជា នេះ បាន​ប្រើល្បិច​បោកប្រាស់​ប្រជាពលរដ្ឋ​ថា​ខ្លួន​ស្គាល់​អ្នកធំ​នៅតាម​ក្រសួង ហើយ​លួងលោម​ឱ្យ​ជនរងគ្រោះ​ទុកចិត្ត ។ 
 
​នៅពេល ជនរងគ្រោះ​បានប្រគល់​លុយ ឲ្យ​ជា​បន្ដបន្ទាប់ ប្រមាណ ៣៧៨,៥០០​ដុល្លារ​រួចមក ជនសង្ស័យ​រូបនេះ មិនបាន​រត់ការ​អ្វី​នោះទេ ហើយ​ថែមទាំង​ភូតកុហក​ជនរងគ្រោះ​ដើម្បី​គេចវេះ​ទៀតផង​។ នេះ​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ​៕ 
 

Tag:
 តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com