ជាតិ
សង្គមជាតិ
បុរសម្នាក់ត្រូវបានបញ្ជូនទៅតុលាការក្រោយឆបោកជិត៤០ម៉ឺនដុល្លារជាថ្នូរនឹងការនាំចូលក្របខណ្ឌរដ្ឋ ជនសង្ស័យឈ្មោះ សេក សុខជា ដែលឆបោកលុយប្រជាពលរដ្ឋជាង៤០ម៉ឺនដុល្លារ
× ភ្នំពេញ៖ សមត្ថកិច្ចបានបញ្ជូនបុរសម្នាក់ ដែលឆបោកប្រាក់ជិត៤០ម៉ឺនដុល្លារ ពីប្រជាពលរដ្ឋ ជាថ្នូរនាំចូលក្របខណ្ឌរដ្ឋ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់។ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែសីហា។ នេះបើតាមការផ្សាយរបស់អគ្គស្នងការនគរបាលជាតិ ។
អគ្គស្នងការនគរបាលជាតិ បានដកស្រង់សម្តីលោក ហួម តាំងហឿត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌថា ជនសង្ស័យឈ្មោះ សេក សុខជា នេះ បានប្រើល្បិចបោកប្រាស់ប្រជាពលរដ្ឋថាខ្លួនស្គាល់អ្នកធំនៅតាមក្រសួង ហើយលួងលោមឱ្យជនរងគ្រោះទុកចិត្ត ។
នៅពេល ជនរងគ្រោះបានប្រគល់លុយ ឲ្យជាបន្ដបន្ទាប់ ប្រមាណ ៣៧៨,៥០០ដុល្លាររួចមក ជនសង្ស័យរូបនេះ មិនបានរត់ការអ្វីនោះទេ ហើយថែមទាំងភូតកុហកជនរងគ្រោះដើម្បីគេចវេះទៀតផង។ នេះបើតាមអគ្គស្នងការនគរបាលជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com