ពន្យល់ពាក្យ
ពីនេះ ពីនោះ
«​ប្រមាណ​» មានន័យ​ខុសពី «​ប៉ុន្មាន​»
02, Apr 2024 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«​ប្រមាណ​» និង​«​ប៉ុន្មាន​»​គឺ​សុទ្ធតែជា​ពាក្យ​ដែល​ចង់​បញ្ជាក់​ពី​ចំនួន​អ្វីមួយ​។ «​ប្រមាណ​» មានន័យថា ការរាប់​,​ការ​ស្ទង់​,​គ្នេរ​,​ស្មាន​,​ចំនួន ការកំណត់ ឬ​ស្ទង់​។ ចំណែក​«​ប៉ុន្មាន​» ជា​ពាក្យ​សម្រាប់​សួរ​ឲ្យ​ដឹង​ចំនួន​។​

 
​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត បញ្ជាក់​ពាក្យ «​ប្រមាណ​»​ថា​ជា​សេចក្តី​ដែល​គួរ​រាប់​គួរ​យកជាការ​ពិត​បាន ការកំណត់ ឬ​ស្ទង់​ដំណើរ​។ ឧទាហរណ៍​៖ មាន​ប្រមាណ​៥០​គ្រួសារ​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​។ 
 
​ចំណែក​«​ប៉ុន្មាន​»​ជា​ពាក្យ​សម្រាប់​សួរ​ឲ្យ​ដឹង​ពី​ចំនួន​អ្វីៗ​។ ឧទាហរណ៍​៖ មាន​មនុស្ស​ប៉ុន្មាន​នាក់​? ប្រាក់​ប៉ុន្មាន​រៀល​?

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com