ជាតិ
អាហារូបករណ៍សម្រាប់មន្ត្រីវ័យក្មេងទៅសិក្សាជំនាញគោលនយោបាយនៅជប៉ុន
×
ដោយ៖ សុវណ្ណ ស្រីពេជ្រ
ភ្នំពេញ៖ វិទ្យាស្ថានជាតិសិក្សាគោលនយោបាយ(GRIPS) នឹងផ្ដល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត លើមុខជំនាញផ្សេងៗជាពិសេសគោលនយោបាយសាធារណៈ ដល់មន្ត្រីវ័យក្មេងមកពីស្ថាប័នរដ្ឋ នៃបណ្ដាប្រទេសលើសកលលោកក្នុងនោះមានមន្ត្រីរាជការកម្ពុជាផងដែរ។
យោងតាមសេចក្ដីប្រកាស របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីថ្ងៃទី ២៥ កក្កដា ឆ្នាំ២០១៩ កន្លងទៅនេះបានអោយដឹងថា វិទ្យាស្ថានជាតិសិក្សាគោលនយោបាយ(GRIPS) នឹងផ្ដល់អាហារូបករណ៍ថ្នាក់បណ្ឌិត និងអនុបណ្ឌិតលើជំនាញផ្សេងៗ សម្រាប់មន្ត្រីរាជការវ័យក្មេងមានសក្តានុពលមកពីក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល។
វគ្គសិក្សានេះ នឹងចាប់ផ្ដើមនៅខែតុលា ឆ្នាំ២០២០ នៅប្រទេសជប៉ុន ចំពោះលក្ខខ័ណ្ឌនៃការទទួលអាហារូបករណ៍ ត្រូវបានកំណត់ទៅតាមមុខជំនាញផ្សេងៗគ្នា ដែលមាននៅក្នុងគេហទំព័ររបស់វិទ្យាស្ថាន៖
www.grips.ac.jp/en/admission/index/ ។
គួរបញ្ជាក់ផងដែរថា វិទ្យាស្ថាននឹងទទួលពាក្យចាប់ពីខែសីហា ឆ្នាំ២០១៩។ បេក្ខជន បេក្ខនារីអាចដាក់ពាក្យផ្ទាល់តាម online សម្រាប់ព័ត៌មានលម្អិត អាចទាក់ទងតាមរយៈ
[email protected] ៕
© រក្សាសិទ្ធិដោយ thmeythmey.com