ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សម្រាប់​មនុស្ស​ចាស់​ឧស្សាហ៍​អស់កម្លាំង គួរតែ​ធ្វើ​បែបណា​ទៅ​?
14, Aug 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​មនុស្ស​ចាស់ៗ ការ​អស់កម្លាំង​ក្នុង​រាងកាយ​អាចជា​រឿង​ដែល​កើត​ឡើងជា​ញឹកញាប់​។ ការ​មាន​ជំងឺ ការ​លេបថ្នាំ បញ្ហា​ផ្លូវចិត្ត គេង​មិន​គ្រប់គ្រាន់ គ្រឿង​ស្រវឹង និង​អាហារ​មិន​ផ្តល់​សុខភាព សុទ្ធតែជា​មូលហេតុ​ដែល​នាំ​ឲ្យ​អស់កម្លាំង​ភាគច្រើនបំផុត​។



ដើម្បី​កាត់បន្ថយ​ការ​អស់កម្លាំង មនុស្ស​ចាស់​គួរតែ​ព្យាយាម​ធ្វើ​ដូចខាងក្រោម​នេះ​៖
 
- ​រក្សា​ការកត់ត្រា​ការ​អស់កម្លាំង​ប្រចាំថ្ងៃ ដើម្បី​ចង់ដឹងថា ការ​អស់កម្លាំង​នេះ​មាន​លក្ខណៈ​បែបណា​ឲ្យ​ប្រាកដ​
​- ចូរ​ហាត់ប្រាណ​ក្នុង​កម្រិត​មធ្យម និង​ទៀង​តា​ត់​
- ​ចៀសវាង​ការ​គេង​ថ្ងៃ​ច្រើនជាង ៣០​នាទី​
​- ចូរ​សុំ​ជំនួយ​បើសិនជា​អ្នកមាន​អារម្មណ៍​ថា​ចង់​ខ្យល់គរ​
​- ឈប់​ជក់បារី​
 
​បើសិនជា​អ្នកមាន​អារម្មណ៍​អស់កម្លាំង​ច្រើន​សប្តាហ៍​ដោយ​មិន​មានការ​ស្រាកស្រាន្ត​អ្វី​សោះ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com