ជាតិ
សង្គមជាតិ
ពលករ​ខ្មែរ​៣២​នាក់ ត្រូវបាន​បញ្ជូនទៅ​ធ្វើកា​រ​ផ្នែក​ឧស្សាហកម្ម កសិកម្ម និង​សំណង់ នៅ​ប្រទេស​កូរ៉េ​
14, Aug 2019 , 10:07 am        
រូបភាព
ដំណើរ​ចាកចេញពី​មាតុ​ភូមិរបស់​ពលករខ្មែរ ទៅធ្វើការ​នៅប្រទេសកូរ៉េ
ដំណើរ​ចាកចេញពី​មាតុ​ភូមិរបស់​ពលករខ្មែរ ទៅធ្វើការ​នៅប្រទេសកូរ៉េ
ដោយ:
​ភ្នំពេញ​៖ ពលករ​ខ្មែរ​ចំនួន​៣២​នាក់ ត្រូវបាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ  បញ្ចូនទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ លើ​ផ្នែក​ឧស្សាហកម្ម កសិកម្ម និង​សំណង់ កាលពី​ថ្ងៃទី​១៣ ខែ សីហា​។​


 
​លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ ដែល​បាន​ជូន​ដំណើរ​ពលករ​ខ្មែរ​នៅ​ព្រលានយន្តហោះ​នោះ បាន​បញ្ជាក់ថា ការបញ្ជូន​ពលករ​ខ្មែរ​ទាំង​៣២​នាក់​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​នេះ ដើម្បី​ឲ្យ​ពួកគេ​អាច​ធ្វើការ​រកចំណូលបាន​ខ្ពស់​សម្រាប់​ជួយ​គ្រួសារ និង​អាច​ទទួលបាន​ជំនាញ​ពិតប្រាកដ​មួយ ជាពិសេស​ជំនាញ​ភាសា​កូរ៉េ​ផងដែរ នៅពេលដែល​ពួកគេ​ត្រឡប់មក​មាតុភូមិ​វិញ​។ 
 
​រដ្ឋលេខាធិការ​ក្រសួង​ការងារ​រូបនេះ អះអាងថា ក្នុង​មួយឆ្នាំៗ ក្រសួង​ការងារ​បាន​បញ្ជូន​ពល​ករ​ជាង​៤​ពាន់​នាក់​ទៅធ្វើ​ការ​នៅ​ផ្នែក​ឧស្សាហកម្ម កសិកម្ម និង​សំណង់​។ បើតាម​លោក ហេង សួរ គិត​ត្រឹម​ឆ្នាំ​២០១៩ នេះ មាន​ពលករ​ខ្មែរ​ប្រមាណ​៤​ម៉ឺន​នាក់​ហើយ ដែល​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ​៕
 

Tag:
 ក្រសួង​ការងារ​
 ​ពលករ​
  ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com