អត្ថបទពាណិជ្ជកម្ម
កម្មវិធី​សញ្ញាបត្រ​ពីរ នៅ​AUPP ជួយ​និស្សិត​ឲ្យ​អាច​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​អន្តរជាតិ​
14, Aug 2019 , 2:27 pm        
រូបភាព
ដោយ: ថ្មីៗ
សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) ត្រូវបាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៣ ដើម្បី​ផ្តល់ឱកាស​ឲ្យ​និស្សិត​កម្ពុជា ទទួលបាន​ការអប់រំ​តាម​កម្មវិធីសិក្សា​ស្តង់ដារ​អន្តរជាតិ​។ AUPP គឺជា​សាកលវិទ្យាល័យ​តែមួយគត់​នៅ​កម្ពុជា និង​នៅ​អាស៊ីអាគ្នេយ៍​ដែល​ផ្តល់ជូន​ការបណ្តុះបណ្តាល​កម្មវិធី​សញ្ញាបត្រ​ពីរ​(២) ដោយមាន​កិច្ច​សហ​ផ្ទាល់​ជាមួយ​សាកលវិទ្យាល័យ​ដៃគូ​ចំនួន​២ នៅ​សហរដ្ឋអាមេរិក​។
 
​លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ AUPP បាន​បញ្ជាក់ថា កម្មវិធី​សញ្ញាបត្រ​ពីរ​នេះ  និស្សិត​កម្ពុជា​នឹងមាន​ចំណេះ​ជំនាញ​ពិតប្រាកដ ដែល​អាច​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា ឬ​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​។ លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenneth Dunn បន្ថែមថា​៖«​កម្មវិធី​សញ្ញាបត្រ​ពីរ ដែល​ផ្តល់​ដោយ AUPP គឺមាន​លក្ខណៈពិសេស​ផ្តាច់​គេ​សម្រាប់​ជំនាញ​ដែល​យើង​មាន​បង្រៀន​នៅទីនេះ​។ ចំណុច​ពិសេស គឺ​និស្សិត​នឹង​ទទួលបាន​សញ្ញាបត្រ​ដូចគ្នា នឹង​ការ​ទៅ​សិក្សា​នៅ The University of Arizona ឬ​នៅ Ford Hays State University ប៉ុន្តែ​និស្សិត​ចំណាយ​ប្រហែល​តែ ១​ភាគ​៣ សម្រាប់​ថ្លៃ​សិក្សា គឺ​តិច​មែនទែន បើ​ធៀប​នឹង​ការចំណាយ ខ្ទង់​៥​ម៉ឺន​ដុល្លារ សម្រាប់​ការសិក្សា​នៅ​សហរដ្ឋអាមេរិក​»​។ 


 
​ក្រៅ​តែ​ផ្តល់​ការបណ្តុះបណ្តាល​កម្មវិធី​សញ្ញាបត្រ AUPP ក៏មាន​ផ្តល់​កម្មវិធីសិក្សា​សញ្ញាបត្រ​តែមួយ​ផងដែរ ដែលមាន​ជំនាញ​ដូចជា ស្ថាបត្យកម្ម កិច្ចការ​អន្តរជាតិ ជំនាញ​ច្បាប់ និង​ធុរកិច្ច​។​
 
​ដើម្បី​ជ្រាប​លម្អិត​សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង​សារព័ត៌មាន​ថ្មីៗ និង​លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ AUPP​ដូចតទៅ​៖
 
 


© រក្សាសិទ្ធិដោយ thmeythmey.com