អត្ថបទពាណិជ្ជកម្ម
កសិករ​ម្នា​ក់នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ឈ្នះ​រង្វាន់​១០០​លាន​រៀល ពី តែ​បៃតង អ៊ី​ឈី​តាន់​
14, Aug 2019 , 2:58 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នកស្រី ហ៊ុ សុខ វ័យ​៥៩​ឆ្នាំ ដែលជា​កសិករ​រស់នៅ​ក្នុងភូមិ​ជ័យ​សម្បត្តិ ឃុំ​តំបែរ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បានឈ្នះ​រង្វាន់​ទឹកប្រាក់ ១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់​។ 
​អ្នកស្រី ហ៊ុ សុខ បាន​រៀបរាប់​ប្រាប់​ក្រុមការងារ ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​នេះ​ដល់​លំនៅឋាន​ថា​៖«​ជា​ទម្លាប់ អ្នកស្រី​តែង​ទទួលទាន​តែ​បៃតង អ៊ី​ឈី​តាន់ ព្រោះ​មាន​រសជាតិ​ឆ្ងាញ់ ជាពិសេស​មុនពេល​ចេញទៅ​ស្រែ ឬ​ចេញទៅ​ចំការ គឺ​តែង​យក​ជាប់​ខ្លួន​ជានិច្ច ទុក​សម្រាប់​ទទួលទាន​នៅពេល​ស្រេកទឹក និង​អស់កម្លាំង​»​។​
 
​បើតាម អ្នកស្រី​ហ៊ុ សុខ បើ​និយាយ​ពី​កម្រិតជីវភាព​គ្រួសារ​នៅពេល​បច្ចុប្បន្ន គឺ​មិនសូវ​ជា​ធូរធារ​នោះទេ ព្រោះ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ធ្វើស្រែ និង​មាន​ចំការកៅស៊ូ​ត្រឹម ១ ហិកតា តែប៉ុណ្ណោះ សម្រាប់​ទ្រង់​ទ្រង់​ជីវភាព​ប្រចាំថ្ងៃ​។ 


 
​ដោយឡែក កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ នៅពេល​សម្រាក​ពី​ធ្វើ​ការងារ​ផ្ទះ​រួច អ្នកស្រី​ទៅលេង​ផ្ទះ​កូនស្រី ដែលជា​អាជីវករ​លក់ដូរ​ក្បែរ​ផ្ទះ ហើយក៏​ទិញ​តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​ក្រូចឆ្មារ​ទឹកឃ្មុំ ១ ដប មក​ទទួលទាន​។ លុះ​ពេល​មួល​គម្រប​ដប ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់ ១០០ លាន​រៀល​តែម្ដង​។ ភ្លាមនោះ អ្នកស្រី​ហាក់​មិនទាន់​ជឿ​នោះទេ ហើយក៏​ហៅ​កូនស្រី និង​ញាតិ​ជិតខាង​ឱ្យជួយ​ពិនិត្យ ទើប​ដឹងថា ឈ្នះ​រង្វាន់ ១០០​លាន​រៀល ពិតប្រាកដ​មែន ហើយក៏​ទូរស័ព្ទ​ជូនដំណឹង ដល់​ក្រុមហ៊ុន តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​ស្រាប់​នៅ​នឹង​គម្រប​ដប​។ 


 
​អ្នកស្រី​បានបញ្ជាក់​ថា ចំពោះ​ទឹកប្រាក់​រង្វាន់​១០០​លាន់​រៀល​នេះ គឺមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​គ្រួសារ ហើយ​ក្រោយពី​ទទួលបាន​លុយ​រង្វាន់ ១០០ លាន​រៀល​នេះ អ្នកស្រី​នឹង​យក​មួយចំនួន​សង់បំណុល​គេ ហើយ​ទុក​មួយចំនួនទៀត​សង់ផ្ទះ ឱ្យបាន​សមរម្យ​សម្រាប់​រស់នៅ​ទៅ​ថ្ងៃ​អនាគត​។​
 
​គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន តែ​បៃតង អ៊ី​ឈី​តាន់ បាន​បង្កើន​រង្វាន់​ធំ នូវ​ចំនួន​ទឹកប្រាក់ ១០០ លាន​រៀល រហូតដល់ ៧០ រង្វាន់​, ម៉ូតូ Scoopy i ចំនួន ៧០​រង្វាន់​, ទូរស័ព្ទ iphone Xs ចំនួន​៧០​រង្វាន់ រួម​ជាមួយនឹង​រង្វាន់ Free តែ​បៃតង​អ៊ី​ឈី​តាន់ រាប់លាន​រង្វាន់​ទៀត​។ រួសរាន់​ឡើង អ្នក​ដែលមាន​សំណាង​បាន​ក្លាយជា​សេដ្ឋី បន្ទាប់​អាចជា​រូបអ្នក​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Adzone
© រក្សាសិទ្ធិដោយ thmeythmey.com