ជាតិ
សង្គមជាតិ
វីរបុរស! ប៉ូលិសម្នាក់នៅសៀមរាបរលាកពេញខ្លួន ដោយសារអន្តរាគមន៍ពន្លត់អគ្គិភ័យ
× ភ្នំពេញ៖ លោក ហួត មុនីពិសាខ មន្ត្រីនគរបាលផ្នែកអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរងរបួសរលាកពេញខ្លួន និងផ្ទៃមុខធ្ងន់ធ្ងរ បន្ទាប់ពីលោកបានជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ក្នុងករណីផ្ទុះធុងហ្គាស បង្កជាភ្លើងឆាបឆេះ នៅម្តុំផ្លូវលោកតាណឺយ ទល់មុខពេទ្យនាគទេព សង្កាត់សាលាកំរើក ក្នុងក្រុងសៀមរាប នាពេលវេលាម៉ោង១កន្លះ ថ្ងៃទី១៤ សីហាឆ្នាំ២០១៩ ។
យោងតាមរាយការណ៍បឋមលើទំព័រហ្វេសប៊ុករបស់ លោក ទិត្យ ណារ៉ុង ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ករណីអគ្គិភ័យផ្ទុះធុងហ្គាសនេះ បានធ្វើឱ្យខូចខាតហាងបញ្ចូលហ្គាសមួយទាំងស្រុង ម៉ូតូ២គ្រឿង រថយន្តដឹកហ្គាស១គ្រឿង។
លោក ទិត្យ ណារ៉ុង បានប្រាប់សារព័ត៌មានថ្មីៗ នាវេលាម៉ោង៥ល្ងាចនេះ ថា លោក ហួត មុនីពិសាខ ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យបង្អែកខេត្ត ទៅកាន់មន្ទីរពេទ្យនៅខេត្តអ៊ូប៊ុន ប្រទេសថៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com