ពីនេះ ពីនោះ
«​វិញ្ញាសារ​» ជា​ពាក្យ​ខុស សរសេរ «​វិញ្ញាសា​» វិញ​ទើបត្រូវ​!
15, Aug 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​បើ​គេ​សរសេរ «​វិញ្ញាសារ​» គឺជា​ពាក្យ​ខុស​។ តែបើ​គេ​សរសេរ ជា «​វិញ្ញាសា​» ទើប​ត្រឹមត្រូវ​ទៅតាម​វចនានុក្រម​ខ្មែរ​។ នេះ​ជាការ​បញ្ជាក់​ក្នុង​វចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត​។

 
«​វិញ្ញាសា​» ជា​ពាក្យ​ផ្សំ​ដោយ «​វិ​ញ្ញា​» ជា​កិរិយាសព្ទ មានន័យថា ការយល់​, ដឹង​ច្បាស់​, ជាក់លាក់​។ និង​«​អាសា​» មានន័យថា បំណង​, ប្រាថ្នា​។ ដូច្នេះ «​វិញ្ញាសា​» មាន​ពេញលេញ​ថា បំណង​ដើម្បី​ឲ្យ​ដឹង​ច្បាស់លាស់​។ 
 
​នៅក្នុង​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ «​វិញ្ញាសា​» ជាការ​សាកល្បង​ដឹង​ពីអ្វី​មួយ​, ជា​ក្រដាស​អក្សរ​ផ្តិត​ពុម្ព​ដែល​ត្រូវ​ពិនិត្យ​កែ​។ ពិនិត្យ​វិញ្ញាសា​, កែ​វិញ្ញាសា​, វិញ្ញាសាសរសេរ​, វិញ្ញាសា​សួរ​ផ្ទាល់មាត់​, វិញ្ញាសា​ប្រលង ជាដើម​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com