អន្តរជាតិ
ប្រជាជន​កូរ៉េខាងត្បូង​ជួបជុំគ្នា​ទាមទារ​ឲ្យ​ជប៉ុន​សុំទោស​ចំពោះ​បញ្ហា​ទាសភាព​សម័យ​សង្គ្រាម​
14, Aug 2019 , 9:39 pm        
រូបភាព
​នៅ​ថ្ងៃទី​១៤ ខែសីហា មានការ​ជួបប្រជុំ​លើក​ទី ១៤០០ ទាមទារ​អោយ​ជប៉ុន​ធ្វើការ​សុំទោស​ទៅ​ជនរងគ្រោះ ដែល​ត្រូវបាន​គេ​រំលោភបំពាន​កាលពី​សម័យ​សង្គ្រាម ខណៈពេល​ប្រទេស​ទាំងពីរ​កំពុងមាន​ជម្លោះ​ពាណិជ្ជកម្ម​។​


 
​សិស្ស និង​ប្រជាពលរដ្ឋ​កូរ៉េខាងត្បូង​ប្រមាណ​ជិត​ពីរម៉ឺន​នាក់ ជួបជុំគ្នា​នៅមុខ​អតីត​ស្ថានទូត​របស់​ជប៉ុន​នៅ​កណ្តាល​ទីក្រុង​សេ​អ៊ូ​ល និង​មាន​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​ពីររូប​នៅពេល​រសៀល​នេះ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Yonhap លោកស្រី Gil Won-ok ដែលជា​ស្ត្រី​រងគ្រោះ​ពី​ការរំលោភបំពាន​នៅក្នុង​សម័យ​សង្គ្រាម​បាន​និយាយថា អរគុណ​សម្រាប់​មក​ក​ម្ម​ពិធី​នេះ ពួកយើង​នឹង​ប្រយុទ្ធ​រហូត​ទាល់តែ​យើង​ឈ្នះ​។ 
 
​ការជួបជុំ​នេះ ធ្វើឡើង​ចំ​ថ្ងៃ​រំលឹក​ដល់​ស្ត្រី​ទាំងឡាយ​ត្រូវបាន​ទាហាន​ជប៉ុន​រំលោភបំពាន​កាលសម័យ​ជប៉ុន​ដាក់​អាណានិគម​។ ជនរងគ្រោះ ដែល​ត្រូវបាន​គេ​រំលោភបំពាន ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន ២០០០០០​នាក់ ហើយ​ភាគច្រើន​គឺជា​ជនជាតិ​កូរ៉េ​។ 
 
​ការជួបជុំ​របស់​ប្រជាជន​កូរ៉េខាងត្បូង​នេះ គឺ​ទាញ​ចំណាប់អារម្មណ៍​អ្នកសារព័ត៌មាន​យ៉ាងខ្លាំង ខណៈពេលដែល​ជម្លោះ​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង​កំពុងតែ​កើន​កម្លៅ ដោយសារតែ​ជម្លោះ​ពាណិជ្ជកម្ម ការដក​ភាគី​ទាំងពី​ចេញពី​បញ្ជី​ដៃគូរ​ពាណិជ្ជកម្ម ដែល​អាច​ទុកចិត្តបាន និង​ការ​រឹតត្បិត​នូវ​ធាតុ​កម្រ​របស់​ជប៉ុន​បី​ប្រភេទ​ទៅ​កូរ៉េខាងត្បូង​។ 
 
​សូមបញ្ជាក់ថា ធ្វើ​ពី​ធី​បុណ្យ​រម្លឹក​ខួប​ដល់​ស្ត្រី​រងគ្រោះ​ដោយសារ​អំពើ​ទាសភាព​គឺ​ចាប់ផ្តើម​តាំងពី​ឆ្នាំ​១៩៩២ ដោយ​សកម្មជន​ក្នុងស្រុក និង​ស្ត្រី​រងគ្រោះ​ពី​ការរំលោភបំពាន​របស់​កងទ័ព​ជប៉ុន​ដែល​ទាមទារ​អោយ​ជប៉ុន​សុំទោស​ជនរងគ្រោះ​ជា​សាធារណៈ​៕

Tag:
 ជប៉ុន​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com