កីឡាអន្តរជាតិ
អន្តរជាតិ
Porto និង Celtic ធ្លាក់​ចេញពី Champions League ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​
14, Aug 2019 , 5:42 pm        
រូបភាព
FC Porto និង Celtic បាន​ខ្ទាត​ចេញពី​ក្របខណ្ឌ Champions League រដូវ​កាល​នេះ បន្ទាប់ពី​បរាជ័យ​ក្នុងការ​ប្រកួត​ជម្រុះ​រៀងខ្លួន នៅ​យប់​ថ្ងៃទី​១៣ ខែសីហា​។ Ajax ដែល​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ឆ្នាំមុន ប៊ិះ​នឹង​ធ្លាក់​ទៅហើយ​ដែរ ក្រោយ​បញ្ចប់​លទ្ធផល​ប្រកួត​ទាំងពីរ​ជើង​ឈ្នះ PAOK Thessaloniki FC ៥-៤​។​


 
​ម្ចាស់​ជើងឯក​ឆ្នាំ ២០០៤ Porto បើទោះជា​ប្រកួត​ស្មើគ្នា​ក្នុង​លទ្ធផល​ទាំងពីរ​ជើង ៣-៣ ជាមួយ FK Krasnodar ក្តី ប៉ុន្តែ​ក្រុម​ពី​ព័រ​ទុយ​ហ្គា​ល់​នេះ​ចាញ់​ប្រៀប​គ្រាប់​ស៊ុត​បញ្ចូល​ទី​ក្រុម​ពី​រុស្ស៊ី​។ កាលពី​ជើង​ទី​នៅ​ទឹកដី​រុស្ស៊ី Porto ឈ្នះ ១-០ ហើយ​ជើង​ទី​២ FK Krasnodar ឈ្នះ ៣-២ វិញ​។​
 
​នេះ​ជា​លើកដំបូង​ចាប់តាំងពី​រដូវ​កាល ២០១០-១១ មក ដែល Porto អវត្តមាន​ក្នុង​វគ្គ​ចែក​ពូ​ល​សម្រាប់​ក្របខណ្ឌ​កំពូល​អឺរ៉ុប​នេះ​។​
​ដោយឡែក​ក្រុម​ពី​លី​គ​កំពូល​ស្កុ​តឡែ​ន Celtic ក៏បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ជុំ​ទី​៣​នេះដែរ ក្រោយ​ចាញ់ CFR Cluj ក្នុងជំនួប​ជើង​ទី​ពីរ ៤-៣​។ កាលពី​ជើង​ទី​១ នៅ​ទឹកដី​ក្រុម​ពី​រូ​ម៉ា​នី CFR Cluj ក្រុម​ទាំងពីរ​ស្មើគ្នា ១-១ ដូច្នេះ​សរុប​ទាំងពីរ​ជើង Celtic ចាញ់ ៥-៤​។​
 
​ចំណែក Ajax ដែល​ធ្វើ​ព្យុះភ្លៀង​តាមរយៈ​ការទម្លាក់​ក្រុម​ខ្លាំងៗ រហូត​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​រដូវ​កាល​មុន បាន​ឈានដល់​វគ្គ​ជម្រុះ​បន្ត​ទាំង​ប្រផិតប្រផើយ ក្រោយ​យកឈ្នះ PAOK Thessaloniki FC ក្នុង​លទ្ធផល​ទាំងពីរ​ជើង ៥-៤​។ កាលពី​ជើង​ទី​១​ក្រុម​ទាំងពីរ​ស្មើគ្នា ២-២ ហើយ​ជើង​ទី​២ Ajax ឈ្នះ ៣-២​។​
 
​ក្រុម​ដែល​ឈាន​ពី​វគ្គ​ជម្រុះ​ចុងក្រោយ​ដើម្បី​ប្រជែង​កៅអី​ទៅកាន់​វគ្គ​ចែក​ពូ​ល​៣២​ក្រុម​រួមមាន​៖
 
-​ ​CFR Cluj Vs Slavia Prague
 
-​ ​APOEL Vs Ajax
 
-​ ​LASK Vs Club Brugge
 
-​ ​Dinamo Zagreb Vs Rosenborg
 
-​ ​Young Boys Vs Red Star Belgrade 
 

Tag:
 Champions League
  Porto
  Celtic
© រក្សាសិទ្ធិដោយ thmeythmey.com